Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសចេញច្បាប់ថ្មី អ្នករំលោភការធ្វើចត្តាឡីស័កប្រឈមជាប់ពន្ធនាគារ ១០ ឆ្នាំ

បានផុស

នៅ

អ្នកទេសចរធ្វើដំណើរទៅចក្រភពអង់គ្លេសដែលរំលោភលើការរឹតបន្តឹងការធ្វើចត្តាឡីស័កអាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់រហូតដល់ ១០,០០០ ផោនអង់គ្លេស (១៣,៨០០ ដុល្លារ) និងជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ខណៈរដ្ឋាភិបាលអង់គ្លេសរឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងជំងឺបម្លែងខ្លួនប្រភេទថ្មី ។

នាយកដ្ឋានសុខាភិបាល និងថែទាំសង្គមចក្រភពអង់គ្លេសបាននិយាយថា ច្បាប់រឹតបន្តឹងថ្មីដែលរួមបញ្ចូលទាំងការល្មើសការធ្វើចត្តាឡីស័កលើកដំបូងនៅសណ្ឋាគារនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការសុខាភិបាល និងថែរក្សាសុខភាពលោក Matt Hancock បាននិយាយថា វិធានការថ្មីគឺចាំបាច់ដើម្បីការពារដំណើរការដែលយើងបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាន ។

ចាប់ផ្តើមពីថ្ងៃចន្ទអ្នកដំណើរទាំងអស់ទៅប្រទេសអង់គ្លេសដោយមិនគិតពីកន្លែងដែលពួកគេមកពីណាត្រូវតម្រូវឲ្យធ្វើតេស្តរកវីរុសកូរ៉ូណាពីរលើកនៅថ្ងៃទី ២ និងទី ៨ អំឡុងនៃការធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ។

វិធានការណ៍ថ្មីនេះត្រូវបានបង្កើតឡើងលើអ្នកដែលធ្វើចត្តាឡីស័ករួចហើយរួមទាំងតម្រូវការសម្រាប់អ្នកទេសចរបរទេសទាំងអស់ដើម្បីផ្តល់ភ័ស្តុតាងនៃការធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាមិនលើសពី ៣ ថ្ងៃមុនពេលចាកចេញ ។

ទន្ទឹមនោះអ្នកដំណើរទាំងអស់ក៏ត្រូវផ្តល់ព័ត៌មានទំនាក់ទំនង និងប្រវត្តិធ្វើដំណើរនៅពេលមកដល់ប្រទេសអង់គ្លេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ក្រោយមានអ្នកស្លាប់ច្រើនឡើងៗ អង់គ្លេសអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដទីបី

ចុចអាន ៖ បុរសអាយុ ៨២ ឆ្នាំក្លាយជាមនុស្សដំបូងគេដែលទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca/Oxford

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម