ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងត្បូង ហ្វីលីពីន រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ
វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានរាយការណ៍ឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារខេត្ត Sarangani រួមជាមួយនឹងខេត្ត Davao Occidental ភាគខាងត្បូងប្រទេសហ្វីលីពីន នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ។

យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន Xinhua បានឲ្យដឹងថា គ្រោះរញ្ជួយដីដែលបានកើតឡើងនៅម៉ោង ៤ និង ៤៨ នាទីព្រឹកថ្ងៃអង្គារនេះ មានជម្រៅរញ្ជួយ ៧៦ គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល ១១៩ គីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះ Sarangani ក្នុងទីក្រុង Sarangani ។
វិទ្យាស្ថានខាងលើបានបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីនេះនឹងបង្កឲ្យមានការរំញ័រផ្សេងទៀត ប៉ុន្តែមិនបង្កការគំរាមកំហែងពីរលកយក្សស៊ូណាមិឡើយ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានសេចក្ដីរាយការណ៍អំពីជនរងគ្រោះ ឬក៏ការខូចខាតណាមួយនោះដែរ ។
គួរបញ្ជាក់ថា ហ្វីលីពីនតែងតែជួយគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែប្រទេសដីកោះមួយនេះស្ថិតនៅតាមបណ្ដាយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងអាងប៉ាស៊ីហ្វិកផងដែរ ខណៈគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រកាលពីខែធ្នូ ឆ្នាំ២០២៣ បានវាយប្រហារលើកោះ Mindanao ហើយថែមទាំងបានចេញការព្រមានពីរលកយក្សស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្ស ៣ នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ហេតុអ្វីបានជាប៉ូលិសមិនទាន់បញ្ចេញឈ្មោះពេញជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ