ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ វាយបកទៅ ចិន វិញ ក្រោយពាក្យស៊កសៀតរឿងជ្រើសរើសបានមេដឹកនាំថ្មី
តៃវ៉ាន់បានចេញមកវាយបកទៅកាន់ប្រទេសចិនវិញ ក្រោយអ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ផ្លែផ្កា និងឌឺដងពាក្យសម្ដី ក៏ដូចជាបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅកាន់ដែនកោះមួយនេះ បន្ទាប់ពីលោក Lai Ching-te ជាប់ឆ្នោតជាប្រធានាធិបតីថ្មី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ ខែមករានេះ ។

ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “តៃវ៉ាន់សូមអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតចិនឲ្យគោរពលទ្ធផលបោះឆ្នោត និងត្រូវហ៊ានទទួលស្គាល់ការពិត ហើយបោះបង់ចោលចិត្តគំនិតសម្លុតគំរាមដែនកោះមួយនេះទៀតទៅ ជាពិសេសរដ្ឋាភិបាលទីក្រុងប៉េកាំងគ្មានសិទ្ធិហាមាត់ស្ដីប៉ះពាល់ដល់ប្រជាជនតៃវ៉ាន់ ឬតំណាងកោះនេះនៅលើឆាកអន្តរជាតិឡើយ” ។
ក្រសួងការបរទេសបានលើកឡើងទៀតថា “ពាក្យសម្ដីដែលចិននិយាយថា លទ្ធផលឈ្នះឆ្នោតរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) មិនអាចតំណាងឲ្យសាធារណមតិរបស់តៃវ៉ាន់ទាំងមូលនោះ គឺផ្ទុយនឹងសេចក្ដីទុកចិត្តរបស់សហគមន៍ប្រជាធិបតេយ្យសកល ជាពិសេសគឺប្រឆាំងនឹងឆន្ទៈរបស់ម្ចាស់ឆ្នោតតៃវ៉ាន់ក្នុងការលើកតម្កើងតម្លៃប្រជាធិបតេយ្យ ហើយពាក្យស៊កសៀតបែបនេះ មិនគួរនឹងនិយាយចេញមកឡើយ” ។

ដោយឡែកពាក់ព័ន្ធនឹងរឿងរ៉ាវដែលទីភ្នាក់ងារព័ត៌មានចិន Xinhua ចុះផ្សាយថា ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ គឺជារឿងចៀសមិនរួចនោះ, អនាគតប្រធានាធិបតីលោក Lai Ching-te ក៏បានធ្វើការឆ្លើយតបផងដែរថា លោកនៅតែប្រកាន់ជំហរ “ចិន និងតៃវ៉ាន់បែងចែកដាច់ពីគ្នា” ហើយលោកនឹងបន្តគោលនយោបាយរបស់លោកស្រីប្រធានាធិបតីដែលផុតអាណត្ត Tsai Ing-wen ដដែល គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិកដើម្បីទប់ទល់មិនឲ្យចិនច្បាមយកដែនកោះមួយនេះទៅវិញឡើយ ។
គួរបញ្ជាក់ថា ការបោះពាក្យសម្ដីឌឺដងផ្លែផ្ការវាងចិន និងតៃវ៉ាន់កើតមានឡើង បន្ទាប់ពីលោក Lai Ching-te ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកជាអ្នកបំផ្លាញសន្តិភាព និងជាមនុស្សគ្រោះថ្នាក់ ត្រូវបានពលរដ្ឋផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីក្នុងសំឡេងគាំទ្រជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


