ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយទាហានអាមេរិក ស្លាប់នៅ ហ្ស៊កដានី
ក្រោយទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅប្រទេសហ្ស៊កដានី លោក ដូណាល់ ត្រាំ បានព្រមានថា សង្គ្រាមលោកលើកទី៣ជិតកើតឡើងមែនទែនហើយ។
តាមសេចក្តីរាយការណ៍របស់ Mirror កាលពីថ្ងៃអាទិត្យទី២៨ខែមករា, លោក ត្រាំ បានបង្ហោះលើបណ្តាញ “សច្ចធម៌សង្គម” ថា ការវាយប្រហារនៅហ្ស៊កដានី ដែលជាកន្លែងសេតវិមានកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ នឹងមិនកើតឡើងទេប្រសិនបើគាត់នៅតែជាប្រធានាធិបតី ហើយការវាយបកឈានដល់បណ្តាលឲ្យទាហានអាមេរិកស្លាប់បែបនេះ គឺបង្ហាញពីកម្សោយរបស់លោក ចូ បៃដិន។
លោកបន្តថា “បីឆ្នាំមុន អ៊ីរ៉ង់ទន់ជ្រាយ បែកបាក់ និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង។ នោះគឺដោយសារតែគោលនយោបាយដាក់សម្ពាធមិនលែងរបស់ខ្ញុំ របបអ៊ីរ៉ង់ស្ទើរតែគ្មានប្រាក់សូម្បីពីរដុល្លារ ដើម្បីផ្តល់មូលនិធិគាំទ្រភេរវកររបស់ពួកគេ។ ស្រាប់តែ លោក ចូ បៃដិន បានចូលមក ហើយផ្តល់លុយឲ្យអ៊ីរ៉ង់រាប់ពាន់លានដុល្លារ ដែលរបបនេះយកទៅប្រើដើម្បីផ្សព្វផ្សាយការបង្ហូរឈាម និងសម្លាប់រង្គាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារនេះនឹងមិនកើតឡើងឡើយប្រសិនបើខ្ញុំជាប្រធានាធិបតី សូម្បីឱកាសក៏សឹងគ្មាន ដូចការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលដែរ។ សង្គ្រាមនៅអ៊ុយក្រែននឹងមិនកើតឡើងទេ ហើយឥឡូវយើងប្រហែលមានសន្តិភាពទូទាំងពិភពលោក។ ផ្ទុយទៅវិញ យើងកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣ហើយ”។
តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, ក្រៅពីកងទ័ពស្លាប់ ក៏មានទ័ព២៥នាក់ទៀតរងរបួសដែរក្នុងការវាយប្រហារដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ហើយភ្លាមៗនោះ លោក ចូ បៃដិន ប្រកាសចាត់វិធានការដើម្បីសងសឹកតែម្តង។
ការវាយប្រហារនេះកើតឡើងនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី ខណៈកងទ័ពអាមេរិក បានប្រើប្រាស់ប្រទេសនេះជាមូលដ្ឋានគោលកម្ចាត់ក្រុមភេរវកម្មជាយូរមកហើយ ដោយជាធម្មតា មានទាហានប្រហែល៣០០០នាក់ឈរជើងនៅទីនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេក្ខជនប្រធានាធិបតីអាមេរិក ប្រកាសថា សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើអ៊ុយក្រែន ចាញ់ រុស្ស៊ី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


