Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បន្ទន់ឥរិយាបថ បញ្ជូនអ្នកការទូតទៅចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យហាក់បន្ទន់ឥរិយាបថ បន្ទាប់ពីស្ថានភាពក្នុងប្រទេសកាន់តែវឹកវរ ដោយបានបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទៅចូលរួមក្នុងកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលឆ្នាំនេះឡាវធ្វើជាប្រធាន ក្រោយធ្វើពហិការក្នុងកិច្ចប្រជុំសំខាន់ៗនាពេលកន្លងមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ានទាំងអស់បានជួបប្រជុំគ្នានៅក្នុងទីក្រុងហ្លួងព្រះបាង ភាគខាងជើងប្រទេសឡាវដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ខណៈជំនួបនេះកើតមានឡើងនៅមុនខួប ៣ ឆ្នាំនៃរដ្ឋប្រហារយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

នៅក្នុងជំនួបនោះទៀតសោត មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលត្រូវបានបញ្ជូនដោយរដ្ឋាភិបាលយោធា ក៏គេសង្កេតឃើញកំពុងនិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត នៅក្នុងពិធីជប់លៀងមួយកាលពីថ្ងៃអាទិត្យកន្លងទៅ ។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០២១ បានពហិការមិនចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ចាប់តាំងពីប្លុកដែលមានសមាជិកទាំង ១០ បានឯកភាពនៅពេលនោះថា រាល់កិច្ចប្រជុំពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យមានតែអ្នកតំណាងមិនមែនជាអ្នកនយោបាយមកពីប្រទេសនេះចូលរួមប៉ុណ្ណោះ ។

ទន្ទឹមនោះ សារព័ត៌មាន Kyodo ក៏បានចុះផ្សាយដែរថា ក្នុងនាមជាប្រធាន​អាស៊ាន​ឆ្នាំ​នេះ ឡាវ​មាន​ឆន្ទៈ​ចូលរួម​ជាមួយរដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ខណៈដំបូងឡើយ យោធាដឹកនាំដោយលោក Min Aung Hlaing បានចម្រាញ់រកមន្ត្រីជាន់ខ្ពស់ ដូចជា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនចូលរួមកិច្ចប្រជុំ ប៉ុន្តែផែនការនេះត្រូវបានសមាជិកអាស៊ានបដិសេធ ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រើកម្លាំងបង្ក្រាបក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងព្រៃផ្សៃ ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងយោធា និងសម្ព័ន្ធ​ក្រុមប្រដាប់អាវុធ​ជនជាតិភាគតិច​កាន់តែ​បែកផ្កាភ្លើង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ខណៈរហូតមកដល់ពេលនេះ យោធាមីយ៉ាន់ម៉ាកំពុងតស៊ូដើម្បីរក្សាការគ្រប់គ្រងនៅតំបន់ភាគខាងកើតប្រទេស ក្រោយទីក្រុងសំខាន់ៗជាច្រើនបានធ្លាក់ក្នុងកណ្ដាប់សម្ព័ន្ធបងប្អូន ៣ នាក់រួចទៅហើយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ស្ថានភាពកាន់តែវឹកវរ លេចមុខក្រុមទ័ពព្រៃមួយទៀតចេញធ្វើសង្គ្រាមបះ បោរជាមួយរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម