Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានថា របបយោធាមីយ៉ាន់ម៉ានឹងទទួលរងផលវិបាកធ្ងន់ធ្ងរ

បានផុស

នៅ

អង្គការសហប្រជាជាតិបានប្រាប់របបយោធាមីយ៉ាន់ម៉ាថា “សិទ្ធិនៃការប្រមូលផ្តុំដោយសន្តិវិធីត្រូវតែគោរពឲ្យបានពេញលេញ”។

នៅក្នុងការនិយាយទូរស័ព្ទ ប្រេសិតពិសេសរបស់ UN លោកស្រី Christine Schraner Burgener បានព្រមានថា “ការឆ្លើយតបដៃធ្ងន់ក្នុងទម្រង់ណាមួយ ទំនងជាមានផលវិបាកធ្ងន់ធ្ងរ”។

បណ្តាញអ៊ីនធើណិតនៅមីយ៉ាន់ម៉ាបានស្តារឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានកាត់ផ្តាច់អស់រយៈពេលពីរយប់។

របបយោធាបានប្លុកបណ្តាញអ៊ីនធើណិតជាប្រចាំ ដើម្បីព្យាយាមរារាំងការប្រឆាំងចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។

ការព្រមានរបស់លោកស្រី Schraner Burgener បានធ្វើឡើងក្នុងអំឡុងពេលនៃការនិយាយទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយលោក Soe Win អនុប្រធានរបស់របបយោធា។

ប្រេសិតពិសេសរូបនេះបានសង្កត់ធ្ងន់ថា ការកាត់ផ្តាច់អ៊ីនធើណិតគឺជាការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យស្នូល។

ក្រុមអ្នកតវ៉ាបានចេញក្រៅម្តងទៀតកាលពីព្រឹកថ្ងៃអង្គារ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាមាន ការប្រមូលផ្តុំក្រុមតូចៗ។

ពួកគេបាននិងកំពុងលើកទឹកចិត្តដល់មន្រ្តីរដ្ឋការឲ្យចូលរួមក្នុងចលនាមិនស្តាប់បង្គាប់ស៊ីវិលនៅក្នុងទីក្រុង យ៉ាំងហ្គោន។

មុននេះ អាជ្ញាធរយោធាបានប្រកាសដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលប្រឆាំងមេដឹកនាំរដ្ឋប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម