ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ ជ្រើសរើសបានប្រធានាធិបតីថ្មី ជាអតីតនាយករដ្ឋមន្ត្រី
អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Alexander Stubb កាលពីថ្ងៃអាទិត្យបានឈ្នះតំណែងប្រធានាធិបតីលើអតីតរដ្ឋមន្ត្រីការបរទេស Pekka Haavisto ក្នុងការប្រជែងគ្នាយ៉ាងប្រកៀកប្រកិត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ។

លទ្ធផលនៃការរាប់សន្លឹកឆ្នោតទាំងអស់គឺបេក្ខជនស្តាំនិយមលោក Stubb មកពីគណបក្សសម្ព័ន្ធជាតិ ទទួលបានសំឡេងឆ្នោតគាំទ្រ ៥១.៦ ភាគរយ ខណៈប្រធានសមាជិកគណបក្សបៃតងសេរីលោក Haavisto ទទួលបានសំឡេង ៤៨.៤ ភាគរយ ។
លោក Stubb វ័យ ៥៥ ឆ្នាំដែលធ្លាប់កាន់ការជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៤ ដល់ ២០១៥ និងបានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ជាសមាជិកសភានៅសភាអឺរ៉ុបក្នុងឆ្នាំ ២០០៤ នឹងក្លាយជាប្រធានាធិបតីទី១៣ របស់ប្រទេសហ្វាំងឡង់ ខណៈលោក Haavisto អាយុ ៦៥ ឆ្នាំអតីតរដ្ឋមន្ត្រីការបរទេស ក៏បានទទួលស្គាល់ការបរាជ័យនេះផងដែរ ។

នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់ហ្វាំងឡង់រយៈពេលជាច្រើនខែមកនេះឃើញថាមានភាពរលូន និងមិនមានការប្រឈមមុខដាក់គ្នានោះឡើយ ពោលស្របតាមគោលការណ៍បោះឆ្នោតរបស់ហ្វាំងឡង់ គឺដោយឯកច្ឆន្ទ គ្មានការវាយប្រហារពីបេក្ខជនណាមួយ និងជាការប្រកួតប្រជែងប្រកបដោយភាពត្រឹមត្រូវ ។
គួរបញ្ជាក់ថា លោក Stubb និងលោក Haavisto គឺជាគូប្រជែងដ៏សំខាន់នៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានម្ចាស់ឆ្នោតជាង ៤ លាននាក់ បន្ទាប់ពីអាណត្តិប្រធានាធិបតីដ៏មានប្រជាប្រិយលោក Sauli Niinistö នឹងផុតនៅខែមីនាខាងមុខ ខណៈលោកក៏មិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតឡើងវិញនោះដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


