ព័ត៌មានអន្ដរជាតិ
ពូទីន ថ្កោលទោស ណាតូ ថែមទាំងគំរាម ស៊ុយអែត និង ហ្វាំងឡង់ (មានវីដេអូ)
កាលពីថ្ងៃពុធទី២៩ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសចំពោះ “មហិច្ឆតាអធិរាជ” របស់អង្គការណាតូ ដោយចោទប្រកាន់សម្ព័ន្ធមិត្តយោធានេះថា កំពុងព្យាយាមបង្ហាញ “ឧត្តមភាព” របស់ខ្លួន តាមរយៈជម្លោះអ៊ុយក្រែន។

មេដឹកនាំរុស្ស៊ីរូបនេះក៏បាននិយាយដែរថា លោកនឹងឆ្លើយតប ប្រសិនបើណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេស Nordic ទាំងពីរ ចូលរួមសម្ព័ន្ធភាពយោធានេះ។
លោក ពូទីន បានធ្វើអត្ថាធិប្បាយមួយថ្ងៃ បន្ទាប់ពីសមាជិកណាតូ គឺ តួកគី បានដកការប្រឆាំងរបស់ខ្លួនជុំវិញការប៉ុនប៉ងដោយហ្វាំងឡង់និងស៊ុយអែត ដើម្បីចូលរួមអង្គការណាតូ ក្រោយពេលប្រទេសទាំងបី យល់ព្រមក្នុងការការពារសន្តិសុខរបស់គ្នាទៅវិញទៅមក។
ការចូលរួមរបស់ទីក្រុង ហែលស៊ិនគី និង ស្តុកខុល ក្នុងអង្គការណាតូ សម្គាល់ជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុប នារយៈពេលជាច្រើនទសវត្សរ៍មកនេះ។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំតំបន់ ក្នុងរដ្ឋអតីតសហភាពសូវៀតនៅអាស៊ីកណ្តាលគឺប្រទេស តួកម៉េនីស្ថាន ថា “ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាដូច ជាមួយអ៊ុយក្រែនទេ។ ពួកគេចង់ចូលណាតូ សូមចូលទៅចុះ។ ប៉ុន្តែពួកគេត្រូវតែយល់ថា នឹងមិនមានការគំរាមកំហែងទេ។ ប្រសិនបើឧបសម្ព័ន្ធយោធា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានដាក់ពង្រាយនៅទីនោះ យើងនឹងឆ្លើយតប និងបង្កការគំរាមកំហែងដល់ប្រទេសទាំង២នេះ ដូចដែលការគំរាមកំហែងដែលពួកគេបង្កចំពោះយើង”។
លោកបានបន្ថែមថា ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយទីក្រុង ហែលស៊ិនគី និង ស្តុកខុល នឹងមានភាពជូរចត់ដោយចៀសមិនរួច ជុំវិញសមាជិកភាពអង្គការណាតូរបស់ពួកគេ។ អ្វីគ្រប់យ៉ាងគឺល្អរវាងយើង ប៉ុន្តែឥឡូវនេះ អាចនឹងមានភាពតានតឹងខ្លះ វាប្រាកដជាមាន។ ចៀសមិនរួចទេ បើមានការគំរាមកំហែងមកលើយើង”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អាមេរិក ប្រកាសបង្កើនវត្តមានយោធាទូទាំងទ្វីបអឺរ៉ុប ដើម្បីទប់ទល់រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


