ព័ត៌មានអន្ដរជាតិ
ណាតូ កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំង ៣០ ឲ្យយល់ព្រមលើសមាជិកភាព របស់ស៊ុយអែត និងហ្វាំងឡង់
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តទាំង ៣០ ដើម្បីឲ្យមានការយល់ព្រម និងសម្រួលលើសមាជិកភាពរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ។

លោក Stoltenberg បាននិយាយថា “ខ្ញុំមានទំនុកចិត្ត យើងនឹងស្វែងរកដំណោះស្រាយមួយ ហើយសម្ព័ន្ធមិត្តទាំងអស់នឹងយល់ព្រមគោលនយោបាយបើកចំហររបស់អង្គការណាតូ ហើយបើសម្រេចមែននោះវានឹងជាជោគជ័យជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់យើង ។
លោក Stoltenberg បាននិយាយទៀតថា ពួកគេកំពុងធ្វើការលើបញ្ហានេះនៅគ្រប់កម្រិតទាំងអស់ ចាប់ពីកម្រិតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី រហូតដល់កម្រិតឯកអគ្គរដ្ឋទូត បន្ទាប់ពីហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យសុំក្នុងថ្ងៃតែមួយ ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ស៊ុយអែត និងហ្វាំងឡង់បានប្រកាន់ជំហរនយោបាយការបរទេសអព្យាក្រឹតនៅក្នុងតំបន់ ប៉ុន្តែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈបានបង្កឲ្យមានការផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេ ដោយទាំងសាធារណៈជន និងអ្នកនយោបាយភាគច្រើនពេញចិត្តក្នុងការចូលរួមក្នុងសម្ព័ន្ធភាពណាតូ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានបញ្ជាក់អំពីចេតនារបស់ពួកគេក្នុងការស្វែងរកសមាជិកភាពរបស់អង្គការណាតូ មិនបានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ប្រទេសតួកគីដែលជាសមាជិកណាតូអស់រយៈពេលជាង ៧០ ឆ្នាំសម្រាប់ការធ្វើបត្យាប័នភេរវករសរុបចំនួន ៣៣ នាក់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


