ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារតាមអាកាសលើ លីបង់ សម្លាប់ជនស៊ីវិលច្រើននាក់
ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១០ នាក់ រួមទាំងកុមារ និងសមាជិកក្រុមប្រដាប់អាវុធហេសបូឡាចំនួន ៣ នាក់ ហើយនេះក៏ជាការវាយប្រហារដ៏សាហាវបំផុតផងដែរក្នុងរយៈពេល ៤ ខែ បន្ទាប់ពីការបាញ់បោះដាក់គ្នាឆ្លងព្រំដែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។

ស្របពេលជាមួយគ្នានេះ ការវាយប្រហារនៅទីក្រុង Nabatieh កាលពីពេលថ្មីៗនេះបានបំផ្លាញអគារមួយចំនួន និងសម្លាប់សមាជិកគ្រួសារ ៧ នាក់ រួមទាំងកុមារផងដែរ ដោយបានបង្កើនក្ដីភ័យខ្លាចនៃជម្លោះថ្មីមួយទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
ការវាយប្រហារនេះបានធ្វើឲ្យក្រុមប្រដាប់អាវុធហេសបូឡាដែលជាចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់លីបង់ប្រកាសបើកការសងសឹកជាមួយអ៊ីស្រាអែលវិញ ខណៈលោក Hassan Fadlallah មន្ត្រីជាន់ខ្ពស់របស់ហេសបូឡាបាននិយាយថា អ៊ីស្រាអែលត្រូវតែតបស្នងចំពោះឧក្រិដ្ឋកម្មទាំងនេះ ។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីការបាញ់គ្រាប់រ៉ុកកែតចេញពីភាគខាងត្បូងប្រទេសលីបង់វាយប្រហារមូលដ្ឋានយោធាមួយនៅទីក្រុង Safed នៅភាគខាងជើងប្រទេសអ៊ីស្រាអែល បានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ ដែលធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះមួយផ្សេងទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។
ក្នុងការវាយប្រហារនោះទៀតសោត ក៏បណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនរួចទៅហើយនៅតាមព្រំដែនប្រទេសទាំងពីរ ស្របពេលដែលភ្លើងសង្គ្រាមក្នុងតំបន់ហ្គាហ្សាក៏កាន់តែឆេះរោលរាល ខណៈការវាយប្រហារឆ្លងព្រំដែននាពេលកន្លងមកបានសម្លាប់មនុស្សនៅក្នុងប្រទេសលីបង់យ៉ាងតិច ២០០ នាក់ ក្នុងនោះមានយុទ្ធជនហេសបូឡាជាង ១៧០ នាក់ ចំណែកខាងអ៊ីស្រាអែលមានទាហាន ១០ នាក់ និងជនស៊ីវិល ៥ នាក់បានស្លាប់បាត់បង់ជីវិត ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


