ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រថ្នាំលាបមួយកន្លែងក្នុងទីក្រុង ឥណ្ឌា លេបត្របាក់មនុស្ស ១១ នាក់
ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បានរាយការណ៍ថា អគ្គិភ័យដ៏ធំមួយបានលេបត្របាក់រោងចក្រថ្នាំលាបមួយកន្លែងនៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងបណ្តាលឲ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស ។

មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រនៅជាន់ផ្ទាល់ដីនៃរោងចក្រ ប៉ុន្តែបានឆក់យកជីវិតជនរងគ្រោះនៅជាន់ខាងលើ ដោយសារតែគ្មានផ្លូវចេញ ។ អគារដែលជាឃ្លាំងផ្ទុកសារធាតុគីមីនេះមានទីតាំងនៅតំបន់ Alipur ក្នុងភាគខាងជើងទីក្រុង New Delhi ។

សាកសពជនរងគ្រោះទាំង ១១ នាក់ត្រូវបានយកចេញពីគំនរបាក់បែក បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យចំនួន ២២ គ្រឿងបានពន្លត់អណ្តាតភ្លើង អស់រយៈពេលជាង ៥ ម៉ោង ខណៈរហូតមកកដល់ពេលនេះ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយមូលហេតុពិតប្រាកដនៃការឆាបឆេះនេះក៏មិនទាន់ដឹងច្បាស់ដូចគ្នា ។
គួរបញ្ជាក់ថា អគ្គីភ័យគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារតែការសាងសង់មិនគោរពតាមបទដ្ឋានសុវត្ថិភាព និងសំណង់ខុសច្បាប់ជាដើម ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


