ព័ត៌មានអន្ដរជាតិ
រុស្ស៊ី តាមចាប់ខ្លួន តារាម៉ូដែល ថតលាត់អាវបង្ហាញសុដន់នៅមុខ វិហារប្រវត្តិសាស្រ្ត
ក្រសួងមហាផ្ទៃរុស្ស៊ី បានចេញដីកាចាប់ខ្លួនតារាម៉ូដែលអាសអាភាសម្នាក់ឈ្មោះ Lolita Bogdanova ដោយសារតែរូបនាង ថតវីដេអូលាត់អាវបង្ហាញសុដន់នៅខាងក្រៅវិហារប្រវត្តិសាស្រ្ត St. Basil ក្នុងទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍របស់ក្រសួងដែលផ្សាយបន្តដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ បានបញ្ជាក់ថា តារាម៉ូដែលរូបនេះ ត្រូវដាក់ចូលក្នុងបញ្ជីតាមចាប់ខ្លួន ពាក់ព័ន្ធទង្វើមិនសមរម្យខាងលើ។
តាមពិតទៅ រឿងនេះកើតឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ នៅពេល Bogdanova ចេញវីដេអូស្រើបស្រាលដែលនាងបានបង្ហាញសុដន់ លើទីលានក្រហម Red Square។
វីដេអូនេះជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតលើ Bogdanova សម្រាប់ការចោទប្រកាន់ថាធ្វើឲ្យខូចអារម្មណ៍ដល់អ្នកមានជំនឿលើសាសនា ដែលជាបទល្មើសព្រហ្មទណ្ឌមួយនៅក្នុងប្រទេសរុស្ស៊ី។

មិនត្រឹមប៉ុណ្ណឹង អាកប្បកិរិយារបស់តារាម៉ូដែលរូបនេះ គឺបង្ហាញការមិនគោរពដោយបើកចំហចំពោះសង្គម ហើយបទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំជាអតិបរមា។
នៅពេលនោះ Bogdanova ក៏បានសុំទោសរួចហើយដែរ ដោយទទូចថា នាងគ្មានចេតនាធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តស្រពន់ចិត្តឡើយ ប៉ុន្តែដោយសារវីដេអូនេះ ត្រូវបានជនទី៣ទម្លាយសាជាថ្មី ទើបធ្វើឲ្យក្រសួងមហាផ្ទៃរុស្ស៊ី ចេញដីការចាប់ខ្លួននាងតែម្តង។
សូមបញ្ជាក់ថា បច្ចុប្បន្នតារាម៉ូដែលរូបនេះ បានគេចខ្លួនចេញពីប្រទេសហើយ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី, រូបនាងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា ទ័ពណាតូ ជួយប្រយុទ្ធឲ្យអ៊ុយក្រែន រួចទៅហើយ តែក្លែងខ្លួនជា ទាហានស៊ីឈ្នួល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


