ព័ត៌មានអន្ដរជាតិ
ថៃ នឹងជួបអាកាសធាតុក្តៅខ្លាំង ចាប់ពីខែក្រោយទៅ
តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករអំពីអាកាសធាតុក្តៅខ្លាំងសម្រាប់ខែមីនានិងខែមេសា ដោយសីតុណ្ហភាពនឹងកើនឡើងចន្លោះពី ៤៣ ដល់ ៤៥ អង្សាសេនៅក្នុងខេត្តមួយចំនួន។

នាយកដ្ឋានព្រមានថា នៅសប្តាហ៍នេះ សីតុណ្ហភាពនៅប៉ែកខាងលើនៃប្រទេស នឹងចាប់ផ្តើមហក់ឡើងជាបណ្តើរៗហើយ លើកលែងតែនៅតំបន់ភ្នំភាគខាងជើង និងឦសានប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ តំបន់ទំនាបកណ្តាល រួមទាំងទីក្រុងបាងកក និងភាគខាងកើតផងដែរ នឹងត្រូវជួបប្រទះអាកាសធាតុក្តៅខ្លាំង ហើយប្រទេសថៃ នឹងឈានចូលរដូវក្តៅជាផ្លូវការនៅចុងខែកុម្ភៈនេះតែម្តង។

ស្របពេលជាមួយគ្នានោះដែរ នាយកដ្ឋានព្រមានទៀតថា ខែមីនានិងមេសាឆ្នាំនេះ ថៃ នឹងជួបប្រទះរលកកម្តៅក្តៅជាងឆ្នាំមុនប្រហែល ១ ទៅ ២ អង្សាសេ។
ព័ត៌មាននេះកើតឡើងចំពេលភាគខាងត្បូងប្រទេសវៀតណាម ក៏រងការវាយប្រហារដោយរលកកម្តៅដ៏ខ្លាំងផងដែរពេញមួយសប្តាហ៍ ហើយកម្តៅបែបនេះនឹងបន្តប៉ុន្មានថ្ងៃទៀត។

តាមការចុះផ្សាយរបស់ VN Express, មជ្ឈមណ្ឌលជាតិព្យាករអាកាសធាតុវៀតណាម បានចេញសេចក្តីជូនដំណឹងសម្រាប់សីតុណ្ហភាពហក់ឡើងខ្លាំងចាប់ពី ៣២ដល់៣៧អង្សារសេកាលពីថ្ងៃអាទិត្យ។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តំបន់ខ្លះបានជួបប្រទះសីតុណ្ហភាពលើស៣៧អង្សាសេទៅទៀត ដូចជានៅទីក្រុង Bien Hoa នៃខេត្ត Dong Nai ភាគអាគ្នេយ៍ប្រទេស ជាដើម។ ចំណែកនៅទីក្រុងហូជីមិញ សីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃដដែលនោះ គឺបានឈានដល់ ៣៦អង្សាសេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


