ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីស្ថាបនិកហាងលក់បញ្ចុះតម្លៃល្បីបំផុតរបស់ ជប៉ុន ទទួលមរណភាពក្នុងវ័យ ៨០ ឆ្នាំ
លោក Hirotake Yano មហាសេដ្ឋីស្ថាបនិកនៃក្រុមហ៊ុនលក់រាយបញ្ចុះតម្លៃរបស់ជប៉ុន Daiso បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងក្នុងអាយុ ៨០ ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី ២០ ខែកុម្ភៈនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រុមហ៊ុន Daiso បាននិយាយថា លោក Hirotake Yano ជាមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Daiso ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៩ ពាន់លានដុល្លារ បានទទួលមរណភាពកាលថ្ងៃទី១២ ខែកុម្ភៈ ។ ចំណែកពិធីបុណ្យសពឯកជនត្រូវបានប្រារព្ធឡើងដោយសមាជិកគ្រួសាររបស់លោករួចទៅហើយ ខណៈសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ការជួបជុំរំលឹកខួបនឹងត្រូវធ្វើឡើងនៅពេលខាងមុខ ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Chuo នៃទីក្រុងតូក្យូក្នុងឆ្នាំ ១៩៦៧ លោក Yano មានការងារផ្សេងៗគ្នាជាច្រើន រួមទាំងការបើកជំនួញនេសាទរបស់ឪពុកក្មេករបស់គាត់រហូតដល់ក្ស័យធន ។ នៅឆ្នាំ ១៩៧២ ក្នុងវ័យ ២៩ ឆ្នាំគាត់បានបង្កើតអាជីវកម្មដំបូងគឺហាងលក់ទំនិញតាមដងផ្លូវដែលមានឈ្មោះថា Yano Shoten ឬ Yano Store ។

៥ ឆ្នាំក្រោយមកគាត់បានប្តូរឈ្មោះក្រុមហ៊ុនទៅជា Daiso និងបានក្លាយជាហាងល្បីសម្រាប់គ្រប់មុខទំនិញដែលមានតម្លៃ ១០០ យ៉េន ក្រោយលោក និងប្រពន្ធរបស់លោកឈ្មោះ Katsuyo បានរកឃើញថា ការឲ្យតម្លៃផលិតផលខុសគ្នា គឺចំណាយពេលគិតលុយច្រើនពេក ដូច្នេះពួកគេសម្រេចចិត្តគិតថ្លៃ ១០០ យ៉េនសម្រាប់ទំនិញគ្រប់មុខ ហើយអាជីវកម្មបែបនេះកំពុងពេញនិយមទូទាំងពិភពលោក ។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ក្រុមហ៊ុន Daiso មានហាងចំនួន ៤,៣៦០ នៅក្នុងប្រទេសកំណើតរបស់ខ្លួន និងមានហាងជិត ១,០០០ កន្លែងជុំវិញពិភពលោក រួមទាំងនៅទូទាំងអាស៊ី ក៏ដូចជានៅអាមេរិកខាងជើង និងមជ្ឈឹមបូព៌ាផងដែរ ។ វាមានទំនិញផ្សេងៗគ្នាជាង ៧០,០០០ មុខនៅក្នុងស្តុក និងបង្កើតផលិតផលថ្មីជាង ១,០០០ ក្នុងមួយខែ ហើយក្រុមហ៊ុននេះបានហៅខ្លួនឯងថាជា អ្នកផ្គត់ផ្គង់សម្ភារៈរស់នៅលេខ ១ របស់ជប៉ុន ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


