ព័ត៌មានអន្ដរជាតិ
Elon Musk ថា ពេលនេះអ្នកជំងឺដែលដាក់បន្ទះឈីបក្នុងខួរក្បាល អាចបញ្ជា Mouse កុំព្យូទ័រ តាមរយៈការគិត
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកលោក Elon Musk កាលពីពេលថ្មីៗនេះបានអះអាងថា អ្នកជំងឺដែលទទួលការសាកល្បងពិសោធន៍ដោយបញ្ចូលបន្ទះឈីបចូលទៅក្នុងខួរក្បាល ពេលនេះអាចបញ្ជាលើ Mouse កុំព្យូទ័រឲ្យមានចលនាបានដោយគ្រាន់តែប្រើប្រាស់ការគិតប៉ុណ្ណោះ ។

ប្រភពព័ត៌មានពី NHK មហាសេដ្ឋី Elon Musk បានឲ្យដឹងកាលពីខែមករាកន្លងទៅថា លោកបានចូលរួមទុនក្រុមហ៊ុនថ្មីមួយឈ្មោះ Neuralink ដែលអនុវត្តការបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលជាលើកដំបូង ហើយកាលពីថ្ងៃចន្ទកន្លងទៅ នៅក្នុងកម្មវិធីបច្ចេកវិទ្យាអនឡាញមួយ លោកបានប្រកាសថា “អ្នកជំងឺដែលបានពិសោធហើយនោះ គឺមានសុខភាពវិលត្រលប់មកភាពប្រក្រតីជាធម្មតា និងពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយថែមទាំងអាចបញ្ជាលើ Mouse ឲ្យមានចលនានៅលើស្រ្កីនកុំព្យូទ័រ ដោយគ្រាន់តែគេគិតតែប៉ុណ្ណោះ” ។ លោក Musk ក៏បានបន្ថែមថា ពេលនេះក្រុមស្រាវជ្រាវរបស់លោកក៏កំពុងព្យាយាមសម្រេចឲ្យបាននូវប៊ូតុងដែលអាចចុចបានតាមរយៈការគិតនោះផងដែរ ។
ដោយឡែក ប្រភពព័ត៌មាននៃសហរដ្ឋអាមេរិកជាច្រើនពុំទាន់មានបង្ហាញនូវវីដេអូ ឬព័ស្តុតាងមួយចំនួនដើម្បីបញ្ជាក់ករណីខាងលើនេះនៅឡើយទេ ហើយករណីសិក្សាពីមជ្ឈដ្ឋានផ្សេងទៀតដូចជាពីមន្ទីរពិសោធន៍សិក្សានៃសាកលវិទ្យាល័យផ្សេងៗ ក៏ពុំទាន់អាចសន្និដ្ឋានរួចរាល់ពីករណីនេះដូចគ្នា ។

ស្របពេលជាមួយគ្នានេះ បណ្តាសាកលវិទ្យាល័យ និងអាជីវកម្មមួយចំនួនកំពុងសិក្សាស្រាវជ្រាវលើករណីបច្ចេកវិទ្យាភ្ជាប់ទៅនឹងខួរក្បាលមនុស្ស ដើម្បីសម្រួលឲ្យអ្នកដែលមានពិការភាពផ្នែករូបរាងកាយ អាចបញ្ជាប្រើប្រាស់កុំព្យូទ័របានតាមរយៈការគិតផងដែរ ។
គួររំឭកដែរថា កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តមួយនៅសហរដ្ឋអាមេរិកក៏បានផ្សាយអំពីការសិក្សាពិសោធន៍សាកល្បងមួយផងដែរ ដែលដាក់នូវវត្ថុបច្ចេកទេសអាចអានសារសញ្ញាពីបន្ទះតូចមួយចាក់ក្នុងសរសៃឈាមមនុស្សភ្ជាប់ទំនាក់ទំនងនៅក្នុងខួរក្បាល ហើយរបាយការណ៍ពិសោធក៏បានបង្ហាញលទ្ធផលដែរថា រយៈ ១ ឆ្នាំក្រោយតាមដានពិនិត្យ គឺអ្នកជំងឺពិសោធន៍ពុំមានបញ្ហាសតិអ្វីនោះឡើយ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


