ព័ត៌មានអន្ដរជាតិ
ប្រជាជនវៀតណាម នឹងក្លាយជាប្រជាជនអ្នកមាន ក្នុងពេលដ៏ខ្លីខាងមុខ
ប្រជាជនវៀតណាម អាចនឹងក្លាយជាប្រជាជនអ្នកមាន ក្នុងរយ:ពេលដ៏ឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិសកល New World Wealth បានរកឃើញថា នៅក្នុងទសវត្សរ៍ក្រោយនេះ កំណើនទ្រព្យសម្បត្តិប្រជាជនវៀតណាមកើនឡើងខ្លាំង គួរឱ្យកត់សម្គាល់។

យោងតាមសារព័ត៌មាន CNBC បានបង្ហាញរបាយការណ៍ដែលទើបចេញផ្សាយថ្មីដោយក្រុមហ៊ុនស៊ើបការណ៍ទ្រព្យសម្បត្តិសកល New World Wealth បានឱ្យដឹងថា កំណើនទ្រព្យសម្បត្តិសកម្មរបស់ប្រជាជនវៀតណាម បានកើនឡើងយ៉ាងខ្លាំងបំផុតរហូតដល់ ១២៥% នៅក្នុងទសវត្សរ៍ក្រោយនេះ ។ លោក Andrew Amoils អ្នកវិភាគនៅ New World Wealth បាននិយាយថា នេះជាកំណើនទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសណាមួយលើសកលលោក បើគិតពី GDP ជាមធ្យម និងចំនួនមហាសេដ្ឋី។ ហើយបើធៀបជាមួយឥណ្ឌា គឺវៀតណាមឈរលើដំណាប់ទី១ ខណ:ដែលគេរំពឹងទុកថាកំណើនទ្រព្យសម្បត្តិសកម្មរបស់ប្រជាជនឥណ្ឌាកើនឡើងត្រឹម ១១០% ។
យោងតាមទិន្នន័យពី New World Wealth វៀតណាមបច្ចុប្បន្នមានសេដ្ឋីចំនួន ១៩.៤០០ នាក់ (ទ្រព្យសម្បត្តិច្រើនជាង ១ លានដុល្លារអាមេរិក ) និងសេដ្ឋី ៥៨ នាក់ផ្សេងទៀត មានទ្រព្យសម្បត្តិច្រើនជាង ១០០ លានដុល្លារអាមេរិក ឬច្រើនជាងនេះ។ វៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសមានសុវត្ថិភាព បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កាលពី ១០ ឆ្នាំមុន GDP របស់វៀតណាមសម្រាប់មនុស្សម្នាក់មានប្រហែល ២.១៩០ ដុល្លារ ប៉ុន្តែឥឡូវនេះបានកើនឡើងជិតទ្វេដងដល់ ៤.១០០ ដុល្លារ នេះបើយោងតាមទិន្នន័យពីធនាគារពិភពលោក។
លោក Andy Ho នាយកផ្នែកវិនិយោគនៃ VinaCapital បានវាយតម្លៃថា វៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយប្រជាជនភាគច្រើនកំពុងទទួលបានអត្ថប្រយោជន៍។ លោក Ho បន្ថែមថា វៀតណាមក៏កំពុងទទួលបានអត្ថប្រយោជន៍ផងដែរពីរលកនៃការធ្វើពិពិធកម្មផលិតកម្ម ដោយក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន។ អាស្រ័យហេតុនេះ ការវិនិយោគផ្ទាល់ពីបរទេសចូលវៀតណាមក្នុងឆ្នាំ ២០២៣ បានកើនឡើង ៣២% បើធៀបនឹងឆ្នាំមុន គឺលើសពី ៣៦,៦ ពាន់លានដុល្លារ ។
ទន្ទឹមគ្នានេះ អ្នកវិភាគ New World Wealth មើលឃើញថា វៀតណាមជាមូលដ្ឋានផលិតកម្មដ៏ពេញនិយមកាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា រថយន្ត អេឡិចត្រូនិក សំលៀកបំពាក់ និងក្រុមហ៊ុនវាយនភណ្ឌ។
គួរឱ្យដឹងថា ទៅជាយ៉ាងណាក៏ដោយ កំណើន GDP របស់វៀតណាមឆ្នាំ ២០២៣ បានធ្លាក់ចុះមកត្រឹម ៥.០៥% បើធៀបនឹងការកើនឡើង ៨.០២% ក្នុងឆ្នាំ ២០២២ ។ ការធ្លាក់ចុះនេះ ដោយសារតម្រូវការសកលលោកចុះខ្សោយ និងការវិនិយោគសាធារណៈនៅទ្រឹង ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


