ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រកាសបើកប្រតិបត្តិការវាយបកថ្មីទៀត លើរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយថា ទីក្រុងកៀវ កំពុងរៀបចំផែនការវាយបកថ្មីទៅលើរុស្ស៊ី ថ្វីបើឆ្នាំមុនខ្លួនរងបរាជ័យជាបន្តបន្ទាប់ក្រោមដៃទីក្រុងមូស្គូ ហើយថ្មីៗនេះ បាត់បង់ទីក្រុង Avdeevka ក្នុងតំបន់ Donbass ទៀតក៏ដោយ។

នៅក្នុងបទសម្ភាសជាមួយ Fox News កាលពីថ្ងៃសុក្រទី២៣ខែកុម្ភៈ លោក ហ្សេលេនស្គីទទួលស្គាល់ថា អ្នកគាំទ្រលោកខាងលិចមួយចំនួនលែងអត់ធ្មត់ទៀតហើយចំពោះទីក្រុងកៀវ ហើយតែងតែចោទសួរថា ពេលណាចប់សង្គ្រាម ពេលណាយើងនឹងឈ្នះ។
ស្របពេលជាមួយគ្នានោះ មេដឹកនាំអ៊ុយក្រែនបានសង្កត់ធ្ងន់ថា អាទិភាពធំបំផុតរបស់គាត់គឺបញ្ចៀសការស្លាប់ទាហានទ្រង់ទ្រាយធំ ហើយថា ប្រសិនបើទីក្រុងកៀវបាត់បង់ទាហានពិតមែន ខ្លួននឹងបាត់បង់គ្រប់យ៉ាង ទោះលោកខាងលិចផ្តល់អាវុធទំនើបៗកម្រិតណាក៏ដោយ។
លោកបន្តទៀតថា “តំបន់ភាគខាងត្បូងគឺមានសារៈសំខាន់ណាស់! អាទិភាពផ្សេងទៀតរបស់ទីក្រុងកៀវ គឺការពារខ្សែត្រៀមជួរមុខនៅ Donbass។ យើងនឹងរៀបចំការវាយលុកថ្មី ដែលជាប្រតិបត្តិការថ្មីមួយ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី មិនបញ្ជាក់ទេថាតើ ប្រតិបត្តិការថ្មីនេះ នឹងចាប់ផ្តើមនៅពេលណា។

សូមបញ្ជាក់ជាថ្មី អ៊ុយក្រែន បានបើកការវាយលុកទ្រង់ទ្រាយធំនៅដើមរដូវក្តៅឆ្នាំមុនដោយមានជំនួយគ្រឿងសឹកយ៉ាងច្រើនសន្ធឹកពីលោកខាងលិច ប៉ុន្តែត្រូវបរាជ័យ មិនទទួលបានផ្លែផ្កាជាដុំកំភួនអ្វីទេ។
ពាក់ព័ន្ធប្រតិបត្តិការនោះ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu និយាយថា ទីក្រុងកៀវបានទទួលរងការបង់ខាតយ៉ាងដំណំ ដោយកងទ័ពជាង២១៥០០០នាក់ ត្រូវក្ស័យជីវិត។
ដោយឡែក កាលពីសប្តាហ៍មុន ទាហានរុស្ស៊ីបានសម្រេចការគ្រប់គ្រងទាំងស្រុងលើទីក្រុងដែលមានកំពែងរឹងមាំឈ្មោះ Avdeevka ហើយបើតាមការអះអាងរបស់រុស្ស៊ី នៅសមរភូមិនោះ ទីក្រុងកៀវ ស្លាប់ទាហានប្រហែល១៥០០នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


