Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ការផ្តល់យន្តហោះចម្បាំង F-16 ដល់ដៃប្រទេសអ៊ុយក្រែន នឹងបង្កជាហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរមិនខានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះចម្បាំង F-16 (រូបថត៖ 162 Wing)

បច្ចុប្បន្ននេះ ប្រទេសជាសមាជិកណាតូ កំពុងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យចេះបើកយន្តហោះ F-16 មុនពេលបញ្ជូនឲ្យទីក្រុងកៀវ ក្រោយមានការស្នើសុំពីប្រទេស​លោកខាងលិច​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បីយកមកទប់ទល់ជាមួយរុស្ស៊ី។

យ៉ាងណាមិញ ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ លោក Medvedev បានព្រមានខ្លាំងៗថា ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ មិនមែនជារឿងចៃដន្យឬគ្មានចេតនានោះទេ វាគឺពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៅជុំវិញប្រទេសអ៊ុយក្រែន។ 

លោក Dmitry Medvedev (រូបថត៖ EPA)

លោកបន្តថា “ទីក្រុងកៀវ ចង់បានយន្តហោះដែលរចនាដោយអាមេរិក ទាំងដែលពួកគេមិនទាន់ចេះប្រើ។ ដូច្នេះប្រសិនបើយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ហោះចេញពីប្រទេសណាតូក្នុងបេសកកម្មជួយអ៊ុយក្រែន តើស្ថានការណ៍នឹងទៅជាយ៉ាងណា? ជាការវាយប្រហារលើប្រទេសរុស្ស៊ីមែនទេ? ខ្ញុំមិនចង់​រៀបរាប់​ច្រើនទេចំពោះ អ្វី​ដែល​អាច​​កើត​ឡើង”។

ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គឺមិនស្ថិតនៅដំណាក់កាលដែលបង្ខំឲ្យមនុស្សរត់លាក់ខ្លួននៅក្នុងជម្រកការពារនុយក្លេអ៊ែរនោះទេ ប៉ុន្តែថា វាអាក្រក់ជាងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ទៅទៀត។

យន្តហោះចម្បាំង F-16 (រូបថត៖ Military)

សូមបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។

ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ ដោយគ្មានជួយអ្វីនៅសមរភូមិជួរមុខបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ជិតទទួលបានយន្តហោះចម្បាំង F-16 ជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម