Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អតីតរដ្ឋមន្ត្រីការបរទេសចិន Qin Gang លាលែងជា​សមាជិកសភា ក្រោយបាត់មុខរាប់ខែ

បានផុស

នៅ

អតីតរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ដែលបានបាត់ពីក្រសែភ្នែកសាធារណជន ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មក នៅពេលនេះបានប្រកាសលាលែងជាសមាជិកសភាប្រជាជនចិន (NPC) ហើយ នៅមុនកិច្ចប្រជុំថ្នាក់ជាតិនាថ្ងៃទី៥ ខែមីនាខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន SCMP នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ក៏បានរាយការណ៍ដែរថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទីក្រុង Tianjin ក៏បានទទួលយកលិខិតលាលែងពីតំណែងរបស់អតីតរដ្ឋមន្ត្រីការបរទេសរូបនេះរួចហើយផងដែរ ខណៈឫសគល់នៃការដកខ្លួនចេញនេះមិនត្រូវបានបញ្ជាក់នៅឡើយទេ ។

លោក Qin Gang គឺជារដ្ឋមន្ត្រីការបរទេសដែលកាន់តំណែងខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចិន ពោលលោកត្រូវបានដកចេញពីតំណែងក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយមន្ត្រីវ័យ ៥៧ ឆ្នាំរូបនេះបានបាត់មុខដ៏អាថ៍កំបាំងកាលពីឆ្នាំមុន ខណៈមតិជាច្រើនលើកឡើងថា លោកមានបញ្ហាសុខភាព និងមានរឿងអាស្រូវផ្ទាល់ខ្លួន ។

គួរបញ្ជាក់ថា លោក Qin Gang ធ្លាប់កាន់តំណែងជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ។ បន្ទាប់មកលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅខែធ្នូ ឆ្នាំ២០២២ ខណៈ ៣ ខែក្រោយមក អតីតរដ្ឋមន្ត្រីការបរទេសរូបនេះក៏បានក្លាយជាទីប្រឹក្សារដ្ឋ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយលោកក៏ជាមន្ត្រីមួយរូបដែលលោក Xi Jinping ទុកចិត្តខ្លាំងបំផុតផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្ពុជា គ្រងលេខ ១០ ជាប្រទេសផលិតស្រូវអង្ករច្រើនជាងគេលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម