ព័ត៌មានអន្ដរជាតិ
តាមពិត ថៃ យកពាក្យ “ធំ” សម្រាប់ប្រើលើមន្ត្រីកំពូលៗតាមឧត្តមសេនីយ៍ វៀតណាម មួយរូប
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាជនជាតិថៃចូលចិត្តប្រើពាក្យ Big ឬ ធំ នៅពីមុខឈ្មោះមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់ក្នុងប្រទេស។ ជាពិសេសសូម្បីតែលោកឧត្ដមសេនីយ៍ Prawit ក៏ធ្លាប់មានរហស្សនាមថា Big Pom ឬត្រូវគេចាត់ទុកជាបងធំរបស់ខ្លាខាងកើត ហើយលោក Anupong ហៅក្រៅ Big Pok និងលោក ប្រាយុទ្ធ ហៅថា Big Tu ជាកូនពៅ។ តើពាក្យមួយម៉ាត់នេះ មានដើមកំណើតយ៉ាងណាដែរ ទើបថៃជ្រើសប្រើមកទល់សព្វថ្ងៃនេះ?

មែនទែនទៅ ដើមកំណើតនៃការប្រើពាក្យធំនៅចំពោះមុខឈ្មោះមន្ត្រីយោធា និងនគរបាលជាន់ខ្ពស់ វាមានប្រភពជាច្រើនប៉ុន្តែតាមដែលឯកសារយោងពីប្រទេសថៃបានបញ្ចាក់ពីប្រភពដំបូងគេបង្អស់ ដែលសម្រេចយកមកប្រើជាក់លាក់គឺដោយសារតែមានសង្រ្គាមវៀតណាមក្នុងអំឡុងពេលនោះ។
កាលណោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានដាក់រស្សនាមឧត្តមសេនីយ៍ Dương Văn Minh ដែលជាឧត្តមសេនីយជាន់ខ្ពស់នៃកងទ័ពវៀតណាមថា “Big Minh” ដោយសារតែឥទ្ធិពល និងអំណាចដ៏អស្ចារ្យរបស់គាត់នៅវៀតណាមខាងត្បូង។ គាត់គឺជាបុគ្គលនៃរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់ Ngo Dinh Diem និងជាមេដឹកនាំចុងក្រោយរបស់វៀតណាមខាងត្បូង។ បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ ប្រព័ន្ធផ្សព្វផ្សាយថៃក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានប្រើពាក្យធំដើម្បីសំដៅលើមេទ័ពដែលមានឥទ្ធិពលក្នុងប្រទេស។
ថ្វីបើយ៉ាងនេះក្ដី មានហេតុផលមួយទៀតកាលម័យកាលទសវត្សរ៍ឆ្នាំ៩០ នោះគឺអ្នកកាសែតបរទេសនៅសម័យនោះ ចង់រក្សាចំណងជើងយោធាឲ្យខ្លីខ្លឹម និងសង្ខេបងាយយល់ពីអ្នកអាន។ ព្រោះឋានៈនិងឈ្មោះមន្ត្រីវែងពេក ដូច្នេះទើបពួកគេសម្រេចដាក់ឈ្មោះហៅក្រៅជំនួសវិញ។ ប៉ុន្តែដោយសារតែការហៅតែឈ្មោះហៅក្រៅច្របូកច្របល់ពេក ទើបអ្នកយកព័ត៌មានបានបន្ថែមពាក្យធំ ដែលមកពីពាក្យអង់គ្លេស Big នៅពីមុខឈ្មោះហៅក្រៅ។ ពាក្យ Big បានចាប់ផ្តើមប្រើក្នុងសម័យកាលរបស់ឧត្តមសេនីយ៍ Chavalit Yongchaiyudh ឬ Big Jiw ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ។
យ៉ាងណាមិញ ក្រោយៗមកទៀត ពាក្យធំត្រូវបានគេប្រើនៅពីមុខឈ្មោះហៅក្រៅរបស់ឧត្តមសេនីយ៍នៅក្នុងជួរកងទ័ព មុននឹងរីករាលដាលទៅប្រើលើមន្ត្រីប៉ូលិសជាន់ខ្ពស់ផងដែរ។ ប៉ុន្តែមកដល់សម័យកាលលោកនាយករដ្ឋមន្ត្រី សេដ្ធា ថាវីស៊ីន បែរជាលេងសូវប្រើពាក្យនេះទៅវិញ។ ក្នុងនោះផងដែរ ទីភ្នាក់ងារសារព័ត៌មាន Prachatai បានបញ្ជាក់ថា ពាក្យធំប្រើដោយអ្នកកាសែតបរទេស វាជាពាក្យដែលមានអត្ថន័យអវិជ្ជមាន។
ជាងនេះទៅទៀត ពាក្យធំក្នុងជួរនយោបាយ វាក៏ជាសុន្ទរកថាមួយដែលធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ថាអន់ថយដែរ។ នោះគឺគោលបំណងនៃការប្រើប្រាស់ពាក្យនេះគឺ ដើម្បីរក្សាឋានៈអំណាចរបស់អ្នកធំ ប្រើដើម្បីគាបសង្កត់មនុស្សដែលត្រូវបានគ្រប់គ្រង ឬទន់ខ្សោយជាងប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ចេញច្បាប់តឹងអំឡុងបុណ្យសង្ក្រាន្ត អ្នកលក់ស្រាឲ្យមនុស្សអាយុក្រោម២០ឆ្នាំផឹក ក៏អាចមានទោស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


