ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បញ្ជាឲ្យសម្លាប់លោក គីម ជុងអ៊ុន មុនគេ បើសង្គ្រាមផ្ទុះឡើង
តាមការចុះផ្សាយរបស់កាសែត Korean Times កាលពីថ្ងៃពុធទី១៣ខែមីនា, រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានចេញបញ្ជាឲ្យសម្លាប់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មុនគេ និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាងដទៃទៀត ក្នុងករណីដែលសង្រ្គាមផ្ទុះឡើងជាថ្មី នៅឧបទ្វីបកូរ៉េ។

ក្នុងអំឡុងពេលចុះទៅពិនិត្យទីបញ្ជាការសង្គ្រាមពិសេសរបស់កងទ័ពកូរ៉េខាងត្បូងនៅទីក្រុង Incheon លោក Shin ប្រាប់ថា “ប្រសិនបើលោក គីម ជុងអ៊ុន ចាប់ផ្តើមសង្រ្គាម អ្នកត្រូវតែក្លាយជាអង្គភាពប្រតិបត្តិការពិសេសដ៏ខ្លាំងបំផុតរបស់ពិភពលោក ដើម្បីកម្ចាត់មេដឹកនាំសត្រូវឲ្យបានឆាប់រហ័ស”។
វោហាសាស្រ្តដ៏ក្តៅគគុកបែបនេះ ធ្វើឲ្យគេនឹកឃើញកាលពីដើមឆ្នាំ២០២៤ ដែលលោក គីម ជុងអ៊ុន បានប្រកាសក្តែងៗថា ប្រទេសកូរ៉េខាងត្បូង គឺជាសត្រូវធំបំផុតរបស់ទីក្រុងព្យុងយ៉ាង ហើយថែមទាំងព្រមានទៀតថា ប្រទេសនេះគ្មានចេតនាបញ្ចៀសសង្គ្រាមឡើយ។

លោកគីម បានប្រាប់ឲ្យកងទ័ពកូរ៉េខាងជើង ត្រូវពង្រឹងសមត្ថភាពការពារខ្លួន ហើយការយកអាវុធនុយក្លេអ៊ែរធ្វើជាវិធីសាស្រ្តកំញើញសត្រូវ គឺជាអទិភាពកំពូល។ លោកអះអាងថា ក្នុងករណីមានសង្គ្រាម កូរ៉េខាងជើង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើគ្រប់មធ្យោបាយនិងកម្លាំងទាំងអស់ ដើម្បីកម្ទេចកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ដំណើររបស់លោក Shin ទៅទីបញ្ជាការកងកម្លាំងពិសេស គឺកើតឡើងចំពេល សមយុទ្ធយោធា “Freedom Shield” រវាងកូរ៉េខាងត្បូងជាមួយអាមេរិក កំពុងធ្វើកក្រើកមេឃកក្រើកដី។ ទោះបីជាយ៉ាងណាក៏ដោយ លោក គីម បានហៅសមយុទ្ធរួមនេះថា ជាការហាត់សមសម្រាប់ការឈ្លានពានកូរ៉េខាងជើង និងបង្កសង្គ្រាម។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Yonhap, នៅក្នុងសមយុទ្ធចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងជាមួយកងទ័ពអាមេរិក, កងកម្លាំងពិសេសបានធ្វើការហ្វឹកហ្វឺនលើបេសកកម្មសំខាន់ៗជាច្រើន ខណៈទីក្រុងសេអ៊ូលនិយាយថា ខ្លួនកំពុងត្រៀមលក្ខណៈ ទប់ទល់ជាមួយការបង្កហេតុផ្សេងៗពីកូរ៉េខាងជើង រួមទាំងការវាយប្រហារភេរវកម្មផងដែរ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឡើងកម្តៅខ្លាំងកាលពីឆ្នាំមុន ចំពេលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមិនដកដៃ។ តាមពិតទៅ សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក គីម ជុងអ៊ុន បង្ហាញមុខសត្រូវធំបំផុតរបស់ កូរ៉េខាងជើង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


