Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ចាប់ផ្ដើមដាកស្រ្តីឲ្យចូលបម្រើយោធាជាលើកដំបូង

បានផុស

នៅ

ប្រទេសដាណឺម៉ាកបានប្រកាសផែនការពង្រីកការបំពេញកាតព្វកិច្ចយោធាដល់ស្ត្រីជាលើកដំបូង និងបង្កើនស្តង់ដារពេលវេលាបម្រើការផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC​ នៅថ្ងៃទី១៤ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលប្រទេសនេះគ្រោងនឹងចុះឈ្មោះស្ត្រីចូល​បម្រើ​យោធា ចាប់ពីឆ្នាំ ២០២៦ ដោយធ្វើឲ្យវាក្លាយជាប្រទេសអឺរ៉ុបទី៣ រួមជាមួយន័រវេស និងស៊ុយអែត ដែលតម្រូវឲ្យស្ត្រីបម្រើយោធា ខណៈពេលវេលានៃការចូលបម្រើការក៏ត្រូវកែប្រែពី ៤ ខែទៅ ១១ ខែសម្រាប់ទាំងបុរស និងស្ត្រី ។

នាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Metter Frederiksen បាននិយាយថា កំណែទម្រង់នេះ រដ្ឋាភិបាលកំពុងស្វែងរកការសម្រេចឲ្យបាន “សមភាពយេនឌ័រពេញលេញ” ។ លោកស្រីបន្ថែមថា កំណែទម្រង់នេះមិនមែនធ្វើដើម្បីចង់គាំទ្រសង្រ្គាមនោះទេ តែដោយសារតែចង់បញ្ចៀសសង្គ្រាម ខណៈភាព​តានតឹង​នៅ​អឺរ៉ុប​បាន​កើន​ឡើង ​ចាប់​តាំង​ពី​រុស្ស៊ី​បានបើកការលុកលុយលើ​អ៊ុយក្រែន​ ។

កាលពីឆ្នាំមុនមនុស្ស ៤,៧០០ នាក់បានចូលបម្រើយោធាដែលក្នុងនោះប្រហែល ២៥ ភាគរយជាស្ត្រី ខណៈកងកម្លាំងប្រដាប់អាវុធរបស់ដាណឺម៉ាកបច្ចុប្បន្នមានចំនួនបុគ្គលិកសកម្មប្រហែល ២០,០០០ នាក់ រួមទាំងទាហានអាជីពប្រហែល ៩,០០០ នាក់ផងដែរ ។

ស្របពេលជាមួយគ្នានេះ ដាណឺម៉ាកក៏កំពុងបង្កើនការចំណាយយោធារបស់ខ្លួនពី ១.៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បច្ចុប្បន្នទៅ ២ ភាគរយដោយបង្កើនថវិកាការពារជាតិរបស់ខ្លួនជិត ៦ ពាន់លាន​ដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបំពេញតាមគោលដៅដែលកំណត់ដោយសម្ព័ន្ធយោធាណាតូ ។

គួរបញ្ជាក់ផងដែរថា ប្រទេសដាណឺម៉ាកគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់អ៊ុយក្រែនដោយបានផ្តល់ជំនួយជាថវិកា និង​សព្វាវុធទំនើបៗដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយថែមទាំងបានបណ្តុះបណ្តាលកងទ័ពអាកាសអ៊ុយក្រែនឲ្យចេះបើកយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៥ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម