បច្ចេកវិទ្យា
លើកដំបូង ស្ថាបនិក Amazon វ៉ាដាច់ Elon Musk ជាមហាសេដ្ឋីពិភពលោកវិញម្ដង
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានវ៉ាដាច់អ្នកជំនាញខាងបច្ចេកវិទ្យា Elon Musk ដើម្បីត្រលប់ទៅកាន់តំណែងកំពូលនៅក្នុង Bloomberg Billionaires Index ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ២០០ ពាន់លានដុល្លារ។
បើយោងតាមទិន្នន័យចុងក្រោយកាលពីថ្ងៃអង្គារម្សិលមិញនេះបានបញ្ចាក់ថា លោក Elon Musk ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតម្លៃ ១៩៨ ពាន់លានដុល្លារ ខណៈអ្នកតាមពីក្រោយគឺជាសេដ្ឋីម៉ូដប្រណីត LVMH លោក Bernard Arnault ។
ទោះយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយដែល Jeff Bezos ជាប់ចំណាត់ថ្នាក់កំពូលចាប់តាំងពីឆ្នាំ ២០២១ ក្នុងពេលដែលកាលណោះ Elon Musk លើស Bezos ក្នុងទ្រព្យសម្បត្តិសុទ្ធចំនួន ១៤២ ពាន់លានដុល្លារ ប៉ុន្តែគម្លាតនេះត្រូវបានបង្រួមមកត្រឹម ២ ពាន់លានដុល្លារ។
ថ្វីបើយ៉ាងនេះក្ដី មកដល់បច្ចុបន្បន្ននេះភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃចន្ទ ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់សេដ្ឋីបច្ចេកវិទ្យាមកនៅត្រឹមចំនួន ១៧.៦ ពាន់លានដុល្លារ។ គាត់បានបាត់បង់ប្រាក់៣១ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំនេះ។
ចំណែកឯការធ្លាក់ចុះរបស់ Bezos គឺទាបជាងត្រឹមតែ ៥០០ លានដុល្លារ។ គាត់បានទទួលប្រាក់ចំនួន ២៣.៤ ពាន់លានដុល្លារបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Amazon មានតម្លៃកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០២២ ហើយកំពុងមានគោលបំណងសម្រាប់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រថ្មី។
ដោយឡែក Arnault ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក មុនពេល Elon Musk ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០២៣ ឥឡូវនេះមានទ្រព្យសម្បត្តិសុទ្ធត្រឹមតែ ១ ពាន់លានដុល្លារ ដែលតិចជាង Elon Musk ទៅទៀត។ គាត់ទទួលបានត្រឹមតែ ១៨.៣ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំនេះ។
សូមជម្រាបជូនថា Amazon ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle លក់គ្រឿងអេឡិចត្រូនិក ទំនិញប្រើប្រាស់ក្នុងផ្ទះ និងផលិតផលផ្សេងទៀតតាមរយៈគេហទំព័រដ៏ល្បីរបស់ខ្លួន។ វាក៏គ្រប់គ្រងខ្សែសង្វាក់គ្រឿងទេស Whole Foods និងផ្តល់សេវាកម្ម cloud computing និង streaming ។ ក្រុមហ៊ុន Amazon ទទួលបានប្រាក់ចំណូលចំនួន ៥៧៤.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានចេញរបាយការណ៍បញ្ចាក់។

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លើកទីមួយ មេ Facebook និងភរិយាស្លៀកពាក់យីហោពិភពលោក ក្នុងពិធីជប់លៀងកូនពៅសេដ្ឋីឥណ្ឌា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


