ព័ត៌មានអន្ដរជាតិ
ការងារទាំង២៧ ថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់ (មានវីដេអូ)
កាលពីពេលថ្មីៗនេះ ប្រទេសថៃ បានប្រកាសពិន័យលើពលករចំណាកស្រុក ប្រសិនបើរកឃើញថា ពួកគេលួចការងាររបស់ប្រជាជនថៃ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យនាយកដ្ឋានការងារ អនុវត្តច្បាប់ជាបន្ទាន់ ខណៈមានពលករចំណាកស្រុកកាន់តែច្រើនឡើងៗ កំពុងធ្វើការងារដែលថៃកំណត់ទុកឲ្យពលរដ្ឋរបស់ខ្លួន។
នាយកដ្ឋានការងារបានពិនិត្យពលករចំណាកស្រុកចំនួន ១៩៦៤០២នាក់ ដែលក្នុងនោះមានមីយ៉ាន់ម៉ា២៦៤នាក់, កម្ពុជា១២១នាក់, ឡាវ១២១នាក់, វៀតណាម៩៧នាក់, ឥណ្ឌា៣៩នាក់, និង២៨នាក់មកពីប្រទេសផ្សេងៗ ហើយរកឃើញថា ក្នុងចំណោមពួកគេ មាន៦០០នាក់ បានធ្វើការងារ ដែលគេបម្រុងទុកប្រជាជនថៃ។
រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បានព្រមានថា ពលករចំណាកស្រុកដែលត្រូវបានគេរកឃើញថា ធ្វើការដោយគ្មានប័ណ្ណការងារត្រឹមត្រូវ ឬកំពុងធ្វើការងារមានកម្រិត អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់៥០០០០បាត។
លើសពីនេះ និយោជកដែលត្រូវគេរកឃើញថា បានជួលកម្មករចំណាកស្រុកបែបនេះ ក៏នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ១០០ ០០០បាតផងដែរ សម្រាប់ការបំពានច្បាប់ឆ្នាំ២០១៧។
ដូចនេះតើការងារអ្វីខ្លះដែលថៃ បម្រុងទុកសម្រាប់ឲ្យប្រជាជនរបស់ខ្លួនធ្វើ ហើយហាមឃាត់ចំពោះពលករចំណាកស្រុក?
ខាងក្រោមនេះ គឺជាការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើគឺខុសច្បាប់៖
- ជាងចម្លាក់ឈើ
- អ្នកបើកបរដឹកជញ្ជូនសាធារណៈ
- អ្នកធ្វើការងារខាងដេញថ្លៃ
- អ្នកកាត់ត្បូង
- ជាងកាត់សក់
- អ្នកត្បាញក្រណាត់
- អ្នកត្បាញកន្ទេល
- អ្នកធ្វើក្រដាសខ្ចប់
- ម្នាងសិលា
- អ្នកផលិតឧបករណ៍ភ្លេងថៃ
- អ្នកធ្វើនីឡូវែរ
- ជាងមាស ប្រាក់ និងស្ពាន់
- ការងារធ្វើពីលង្ហិនប៉ូលា
- អ្នកធ្វើតុក្កតាថៃ
- អ្នកធ្វើបាត្រលោក
- អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
- ជាងចម្លាក់ព្រះពុទ្ធរូប
- អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
- ភ្នាក់ងារឈ្មួញកណ្តាល
- អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
- អ្នកមូរបារី
- មគ្គុទេសក៍ទេសចរណ៍
- អ្នកដើរលក់របស់កំប៉ិកកំប៉ុក
- អ្នកវាយអក្សរ
- អ្នកក្រងខ្សែអំបោះ
- លេខា
- អ្នកផ្តល់សេវាដោះស្រាយវិវាទ
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ ប្រកាស! ពលករចំណាកស្រុក រួមទាំងខ្មែរផងដែរ បើលួចការងារប្រជាជនរបស់ខ្លួន នឹងត្រូវពិន័យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


