ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ជាប់ដងទន្លេមេគង្គ ប្រកាសអាសន្ន ក្រោយអាស៊ីត ៣០តោន ធ្លាយចូលទន្លេនៅឡាវ
ខេត្តថៃចំនួន៧នៅជាប់ដងទន្លេមេគង្គ បានប្រកាសអាសន្ននិងព្រមានប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ប៉ុន្មានថ្ងៃមុននេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអាស៊ីត៣០តោន ក្រឡាប់កំពប់ជះសារធាតុនេះចូលក្នុងទន្លេ Nam Khan នៃប្រទេសឡាវ ហើយគេរំពឹងថា អាស៊ីតស៊ុលហ្វួរិច នឹងហូរចាក់ចូលទន្លេមេគង្គមកដល់ប្រទេសថៃ ក្នុងសប្តាហ៍នេះ។

រដ្ឋាភិបាលថៃ កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Luang Prabang នៃប្រទេសឡាវ កាលពីថ្ងៃពុធសប្តាហ៍មុន។
ពាក់ព័ន្ធបញ្ហានេះ ការិយាល័យធនធានទឹកជាតិ បានជូនដំណឹងដល់ខេត្តចំនួន៧នៅតាមដងទន្លេមេគង្គ ដូចជា Loei, Nong Khai, Bueng Kan, Nakhon Phanom, Mukdahan, Amnat Charoen និង Ubon Ratchathani ត្រូវតាមដានគុណភាពទឹកទន្លេមេគង្គឲ្យមែនទែន។

លោកស្រី Supamas Isarabhakdi រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវវិទ្យាសាស្ត្រឧត្តមសិក្សា និងនវានុវត្តន៍ បានឲ្យដឹងថា លោកស្រីណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ មកពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យគុណភាពទឹកទន្លេ ក្នុងខេត្តទាំងប្រាំពីរខាងលើ និងវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរថៃ បានទាក់ទងមន្ត្រីឡាវ ឲ្យបង្ហូរទឹកចេញពីទំនប់ Xayaburi ដើម្បីកាត់បន្ថយជាតិគីមីក្នុងទន្លេ ក៏ដូចជាផលប៉ះពាល់ដល់គុណភាពទឹក នៅប្រទេសថៃ។

ពេលនេះ មន្ត្រីសុខាភិបាលថៃ ក៏បានចុះអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ទន្លេទាំង៧ អំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់នៃសារធាតុគីមីផងដែរ ហើយប្រសិនបើពួកគេប៉ះនឹងទឹកដែលមានសារធាតុបំពុល ត្រូវណែនាំឲ្យទៅជួបគ្រូពេទ្យជាបន្ទាន់។
សូមបញ្ជាក់ថា អាស៊ីតស៊ុលហ្វួរិច គឺជាសារធាតុបំផ្លាញស្បែក ភ្នែក ធ្មេញ និងសួត ហើយបើប៉ះពាល់ធ្ងន់ធ្ងរ វាអាចបណ្តាលឲ្យងងឹតភ្នែកនិងឈានដល់បាត់បង់ជីវិតទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


