ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអ៉ីរ៉ង់រាប់ពាន់នាក់ចេញតាមផ្លូវបង្ហាញការគាំទ្រ ការវាយប្រហារលើអ៉ីស្រាអែល
ប្រជាជនអ៉ីរ៉ង់រាប់ពាន់នាក់បានចេញមកតាមដងផ្លូវនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេដល់ការវាយប្រហារសងសឹកមិនធម្មតារបស់រដ្ឋាភិបាលអ៉ីរ៉ង់ទៅលើប្រទេសអ៉ីស្រាអែល។

នៅទីប្រជុំជន Palestine Square ក្នុងទីក្រុងតេអេរ៉ង ហ្វូងមនុស្សបានស្រែកច្រៀងថា «ស្លាប់ទៅអ៉ីស្រាអែល» និង«ស្លាប់ទៅអាមេរិក»ភ្លាមៗ បន្ទាប់ពីកម្លាំងឆ្មាំបដិវត្តន៍បានប្រកាសពីប្រតិបត្តិការតាមការសន្យាដ៏ស្មោះត្រង់។

លើផ្ទាំងរូបភាព ពួកគេសរសេរថា «ការទះកំភ្លៀងបន្ទាប់គឺកាន់តែធ្ងន់ធ្ងរ»។ ជាមួយគ្នានេះ បាតុករកាន់ និងគ្រវីទង់ជាតិអ៉ីរ៉ង់ និងប៉ាឡេស្ទីនជាមួយនឹងផ្ទាំងរូបភាពសរសេរពាក្យថា «ជយជម្នះរបស់ព្រះជាម្ចាស់ជិតដល់ហើយ»។

ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់បានកើតឡើង បន្ទាប់ពីការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លើអគារកុងស៊ុលកម្ពស់៥ជាន់របស់អ៉ីរ៉ង់ទៅក្រុង Damascus ដែលបានសម្លាប់កម្លាំងឆ្មាំបដិវត្តន៍៧នាក់ ក្នុងនោះមេបញ្ជាការ២នាក់។

ចាប់តាំងពីនោះមក ប្រទេសអ៉ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារជាមួយនឹងការស្តីបន្ទោសយ៉ាងខ្លាំងទៅលើអ៉ីស្រាអែល។ កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ អ៉ីរ៉ង់ បានបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំមិនធ្លាប់មានដែលបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សជិះជាង២០០៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


