Connect with us

ព័ត៌មានអន្ដរជាតិ

អាការ ៣យ៉ាង កើតលើប្រជាជនថៃ ច្រើនបំផុត ពេលមេឃក្តៅ សឹងឆេះ

បានផុស

នៅ

តាមការស្ទង់មតិចុងក្រោយរបស់ក្រសួងសុខាភិបាលថៃ ដែលចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃអាទិត្យទី២១ខែមេសា, អំឡុងពេលមេឃក្តៅខ្លាំង អាការចំនួន៣ ​បានកើតឡើងខ្លាំងបំផុតលើប្រជាជនរបស់ខ្លួន នោះគឺ ឈឺក្បាល ទល់លាមក និងរមួលក្រពើ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bangkok Post)

ការ​ស្ទង់​មតិ​ដែល​​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី១ដល់​ទី៤ខែ​មេសាបានបង្ហាញថា អ្នកឆ្លើយសំណួរមានអាករឈឺក្បាលចំនួន ២១.៩%, ទល់លាមក ១៣.៦% និងរមួលក្រពើ ១២.៧%។

លើសពីនេះ ៥២.៨%នៃអ្នកឆ្លើយសំណួរ ៦៨២នាក់ មានក្តីបារម្ភថា សីតុណ្ហភាពខ្ពស់នឹងប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេកម្រិតមធ្យម ខណៈ១៩.៨% បារម្ភខ្លាំង។

(រូបថត៖ Bangkok Post)

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ព្យាករថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់២៧ខែមេសា ក្នុងខេត្តចំនួន១៥។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជួយទប់ទល់កម្តៅ វេជ្ជបណ្ឌិត Achara Nitiapinyasakul អគ្គនាយកនៃក្រសួងសុខាភិបាលថៃ បានណែនាំឲ្យស្លៀកពាក់ស្តើងៗ ផឹកទឹកឲ្យបានច្រើនកុំចាំដល់ស្រេកទឹកចាំផឹក ពាក់មួកនិងវ៉ែនតាធំៗពេលចេញក្រៅ និងប្រើឡេការពារកម្តៅថ្ងៃ។

វេជ្ជបណ្ឌិត Achara Nitiapinyasakul

មិនត្រឹមប៉ុណ្ណឹង លោកស្រីបានណែនាំដល់ប្រជាជនគ្រប់រូបថា បើមិនមានចាំបាច់អ្វីទេ គួរកុំចេញទៅខាងក្រៅតែម្តងក៏ល្អដែរ ដើម្បីសុវត្ថិភាពរបស់ខ្លួនឯង។

សូមបញ្ជាក់ថា អាកាសធាតុនៅតំបន់មួយចំនួននៅប្រទេសថៃ ក៏មិនខុសពីកម្ពុជាដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សាឯណោះ ហើយក្រុមអ្នកជំនាញព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម