ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រ ២ គ្រឿងបុកគ្នានៅ ម៉ាឡេស៊ី ស្លាប់មនុស្ស ១០ នាក់
អំឡុងពេលហ្វឹកហ្វឺនសម្រាប់ព្រឹត្តិការណ៍អបអរកងទ័ពជើងទឹកម៉ាឡេស៊ី ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងបានហោះបុកគ្នា បណ្ដាលឲ្យមនុស្សចំនួន ១០ នាក់បានស្លាប់បាត់បង់ជីវិត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុក FMT ។

គ្រោះថ្នាក់នេះបានកើតឡើងនៅអំឡុងម៉ោង ៩ និង ៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែមេសានេះ ដោយឧទ្ធម្ភាគចក្រទាំងពីរមានម៉ូដែលលេខ HOM (M503-3) និង Fennec (M502-6) ។ ឧទ្ធម្ភាគចក្រ HOM (M503-3) នៅអំឡុងពេលគ្រោះថ្នាក់ បានផ្ទុកមនុស្សចំនួន ៧ នាក់នៅលើនោះ ខណៈជនរងគ្រោះ ៣ នាក់ផ្សេងទៀត ស្ថិតនៅលើឧទ្ធម្ភាគចក្រ Fennec (M502-6) ។
ប្រភពពីសារព័ត៌មានក្នុងស្រុកមួយទៀតគឺ Berita Harian បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទីក្រុង Lumut រដ្ឋ Perak ចំពេលដែលកងទ័ពកំពុងហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍អបអរខួបទី ៩០ ក្នុងប្រទេស ៕
ដោយ ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


