ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ដើម្បីចូលណាតូបាន អ៊ុយក្រែន មានផ្លូវតែមួយគត់
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី២ខែឧសភា លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសច្បាស់ៗថា ផ្លូវតែមួយគត់ដែលអ៊ុយក្រែន អាចចូលជាសមាជិកអង្គការណាតូបាន គឺលុះត្រាតែប្រទេសនេះ ផ្តួលរុស្ស៊ីលើសមរភូមិឲ្យបានសិន ខណៈសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ធ្លាប់បញ្ជាក់ហើយថា ទីក្រុងកៀវ មិនអាចក្លាយជាសមាជិកខ្លួនបានឡើយ បើការប្រយុទ្ធគ្នានៅតែបន្ត។

ក្នុងអំឡុងពេលជួបប្រជុំជាមួយមន្ត្រីយោធាក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី អះអាងថា “ខ្ញុំជឿថា យើងមិនអាចចូលក្នុងអង្គការ ណាតូ បានឡើយ លុះត្រាតែយើងឈ្នះសិន។ ខ្ញុំមិនគិតថា គេនឹងអនុញ្ញាតឲ្យយើងចូលទេ ទាំងដែលប្រទេសរបស់យើងកំពុងមានសង្គ្រាមនោះ”។
លោកថែមពន្យល់ថា ការចូលជាសមាជិក ក៏តម្រូវឲ្យមានការយល់ព្រមជាឯកច្ឆ័ន្ទ ពីសមាជិកទាំង៣២របស់សម្ព័ន្ធភាពនេះដែរ។ ម្យ៉ាងប្រទេសខ្លះស្ទាក់ស្ទើរ មិនហ៊ានទទួលស្គាល់អ៊ុយក្រែនទាំងដែលកំពុងមានជម្លោះប្រដាប់អាវុធទេ។ ហេតុផលគឺដោយសារតែ ពួកគេមានអារម្មណ៍ប្រឈមហានិភ័យ។ ដូច្នេះ ដើម្បីឲ្យអ៊ុយក្រែនចូលក្នុងសម្ព័ន្ធភាពនេះបាន យើងត្រូវការឈ្នះរុស្ស៊ីសិន។

អ៊ុយក្រែន បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមប្លុកការពារឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ ក្នុងខែកញ្ញាឆ្នាំ២០២២ ហើយពេលនោះឯង អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងសមាជិកផ្សេងៗបានបញ្ចេញយោបល់ថា ថ្ងៃណាមួយ អ៊ុយក្រែនច្បាស់ ក្លាយជាផ្នែកមួយនៃអង្គការនេះជាក់ជាមិនខាន គ្រាន់តែមិនដឹងពេលណាប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនសប្បាយចិត្តឡើយហើយតែងតែប្រឆាំងចំពោះការប៉ុនប៉ុងចូលណាតូរបស់អ៊ុយក្រែន។ លើសពីនេះ ទីក្រុងមូស្គូ ចាត់ទុកការពង្រីករបស់ណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន ថាជាការគំរាមកំហែងសន្តិសុខដ៏ធំ ខណៈប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថា មហាអំណាចលោកខាងលិចកំពុងប្រើទីក្រុងកៀវ ដើម្បីប្រឆាំងរុស្ស៊ី បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


