ព័ត៌មានអន្ដរជាតិ
EU ហាម រុស្ស៊ី ដឹកជញ្ជូនឧស្ម័នធម្មជាតិទៅកាន់ប្រទេសទី ៣
សហភាពអឺរ៉ុប (EU) នឹងហាមឃាត់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី បន្ទាប់ពីប្រទេសនេះបានយកកំពង់ផែ EU ធ្វើជាកន្លែងដឹកជញ្ជូនទំនិញ ដែលនេះអាចជាការរំលោភលើទណ្ឌកម្មណាមួយរបស់ EU ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាជិកសហភាពអឺរ៉ុប (EU) ក៏កំពុងពិភាក្សា និងស្នើកញ្ចប់ទណ្ឌកម្មបន្ថែមទី ១៤ ប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។ កញ្ចប់ទណ្ឌកម្មនេះនឹងស្វែងរកការកំណត់ប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ឧស្ម័នធម្មជាតិរាវ (LPG) ដោយហាមប្រាមការប្រើប្រាស់គ្រឿងបរិក្ខាររបស់សហភាពអឺរ៉ុបដើម្បីដឹកជញ្ជូន LNG របស់រុស្ស៊ីទៅកាន់ប្រទេសទីបី ។
សំណើនេះក៏រួមបញ្ចូលផងដែរនូវការហាមប្រាមលើការប្រើប្រាស់កំពង់ផែសហភាពអឺរ៉ុប និងហាមនាវាដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ពោលរាប់បញ្ចូលទាំងការដឹកជញ្ជូនទំនិញដែលជួយបង្កើនប្រាក់ចំណូលដល់រុស្ស៊ី ក៏ដូចជាបច្ចេកវិទ្យារសើបដែលប្រើប្រាស់ក្នុងសមរភូមិ ឬមានសារៈសំខាន់ចំពោះសន្តិសុខយោធារបស់រុស្ស៊ី ជាពិសេសគឺការដឹកជញ្ជូនឥន្ធនៈតែម្ដង ។

សំណើនេះក៏រួមបញ្ចូលផងដែរនូវការហាមប្រាមគណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីប្រទេសរុស្ស៊ី ដូចជា វិទ្យុរបស់អឺរ៉ុប RIA Novosti, Izvestija និង Rossiiskaja Gazeta ចូលទៅក្នុងបញ្ជីប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានដាក់ទណ្ឌកម្ម ។
ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបនឹងព្យាយាមរឹតបន្តឹងការហាមប្រាមលើជើងហោះហើរ និងការដឹកជញ្ជូនតាមផ្លូវគោកចំពោះយន្តហោះ រថយន្តដឹកទំនិញដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយជនជាតិរុស្ស៊ី រួមនឹងដាក់បម្រាមប្រតិបត្តិការលើអ្នកដែលប្រើប្រាស់សេវាផ្ទេរហិរញ្ញវត្ថុរបស់រុស្ស៊ីនៅខាងក្រៅប្រទេសរុស្ស៊ីផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


