Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប រងការគំរាមវាយប្រហារបំផ្ទុះគ្រាប់បែក

បានផុស

នៅ

ប៉ូលិសនៅប្រទេសស្លូវ៉ាគីកាលពីថ្ងៃអង្គារកំពុងព្យាយាមស្វែងរកអ្នកដែលបញ្ជូនសារគម្រាមបំផ្ទុះគ្រាប់បែកជាង ១,០០០ ដងទៅកាន់សាលារៀន និងស្ថាប័នផ្សេងទៀត ។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារគំរាមកំហែងពីការបំផ្ទុះក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះបានសរសេរជាភាសាស្លូវ៉ាគី ហើយបានចេញផ្ញើចេញពីអាសយដ្ឋានអ៊ីមែលរបស់រុស្ស៊ី ដោយគំរាមថា មានគ្រាប់បែកកំពុងត្រូវបានរក្សាទុកនៅក្នុងសាលារៀនរាប់រយកន្លែងនៅទូទាំងប្រទេស ។

ទន្ទឹមនោះ ការ​ជូន​ដំណឹង​បាន​ជំរុញ​ឲ្យមាន​ការ​ជម្លៀស​មនុស្ស​ជា​ច្រើន​ ថ្នាក់រៀនត្រូវបានផ្អាក ដើម្បីឲ្យក្រុមជំនាញធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការជូនដំណឹងនេះ ខណៈប៉ូលិសជាតិរបស់ប្រទេសស្លូវ៉ាគីបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រៅពីទីតាំងសាលារៀន យ៉ាងហោចណាស់ធនាគារចំនួន ១១០ និងហាងលក់ឧបករណ៍អគ្គិសនីចំនួន ៤០ ក៏បានទទួលការគំរាមកំហែងបំផ្ទុះផងដែរ ។

ប៉ូលិសនិយាយថា ពួកគេកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយទីភ្នាក់ងារសន្តិសុខជាតិដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយការគំរាមកំហែង និងបានចាត់ទុកការគំរាមកំហែងនេះថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយបើ​ចាប់​បាន ជន​ល្មើស​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជុំវិញ​សង្គ្រាម​នៅ​ប្រទេស​ជិត​ខាង​អ៊ុយក្រែន ។ កាលពីខែមេសា មេដឹកនាំជាតិនិយមដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្លូវ៉ាគី លោក Robert Fico បានសន្យាថា នឹងមិនបញ្ជូនគ្រាប់រំសេវទៅអ៊ុយក្រែនដែលកំពុងខ្វះខាតនោះទេ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម