ព័ត៌មានអន្ដរជាតិ
ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ De Montfort បានរកឃើញថា វីរុសកូវីដ-១៩ អាចជាប់នៅលើក្រណាត់រយៈពេលច្រើនថ្ងៃ ហើយពួកគេផ្តល់ដំបូន្មានឱ្យធ្វើការបោកគក់សម្លៀកបំពាក់ជាប្រចាំដើម្បីការពារការចម្លង។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា មេរោគ Covid-19 ក៏ដូចជាប្រភេទវីរុសស្រដៀងគ្នាដទៃទៀតអាចមានជីវិតនៅលើសម្លៀកបំពាក់ ព្រមទាំងអាចចម្លងទៅផ្ទៃផ្សេងទៀតបានរហូតដល់ ៧២ ម៉ោង។
ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ De Montfort (DMU) ក្នុងទីក្រុង Leicester បានតាមដានប្រតិកម្មនៃវីរុសលើប្រភេទក្រណាត់ផ្សេងគ្នាដែលប្រើនៅក្នុងវិស័យថែទាំសុខភាព ហើយជាលទ្ធផល សារធាតុ polyester ដែលបង្កហានិភ័យខ្ពស់បំផុតក្នុងការបញ្ជូនវីរុស នៅតែជាប់លើក្រណាត់បន្ទាប់ពី៣ថ្ងៃ និងអាចផ្ទេរមេរោគទៅផ្ទៃផ្សេងទៀតបានផងដែរ។
អ្នកវិទ្យាសាស្ត្រនិយាយថា នៅលើក្រណាត់ធ្វើពីកប្បាស ១០០% វីរុសនៅរស់បានរយៈពេល ២៤ ម៉ោង ខណៈក្រណាត់ធ្វើពីសំឡី វារស់បានតែ ៦ ម៉ោងប៉ុណ្ណោះ។
ការសិក្សាដែលដឹកនាំដោយជីវវិទូ លោកស្រី Katie Laird អ្នកជំនាញជីវសាស្រ្ត លោកស្រី Maitreyi Shivkumar និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ លោក Lucy Owen ឱ្យដំបូន្មានដូចៗញគ្នាថា រាល់ឯកសណ្ឋានសុខាភិបាលក្ដី ឬសម្លៀកបំពាក់អ្នកជំងឺក្ដី គួរតែបោកគក់នៅក្នុងមន្ទីរពេទ្យតាមស្តង់ដារបច្ចេកទេស ឬដោយម៉ាស៊ីនបោកគក់ឱ្យត្រឹមត្រូវ និងទៀងទាត់បំផុត។
ប្រសិនបើគិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំសុខភាពយកឯកសណ្ឋានទៅផ្ទះ នោះពួកគេអាចទុកឱកាសឱ្យមេរោគចម្លងទៅកាន់ផ្ទៃផ្សេងក្នុងផ្ទះបាន។
ដូច្នេះវិធីសាស្រ្តល្អ ត្រូវបោកគក់សម្លៀកបំពាក់ជាចាំបាច់ ទើបអាចទុកចិត្តបានថាមេរោគត្រូវបានកម្ចាត់។ ការស្រាវជ្រាវបន្ថែមអនុសាសន៍ថា រាល់ឯកសណ្ឋានសុខាភិបាលគួរតែត្រូវបានសម្អាតនៅមន្ទីរពេទ្យ ឬកន្លែងបោកគក់រួចជាស្រចដើម្បីធានាសុវត្ថិភាព ពេលបុគ្គលិកត្រឡប់ទៅគេហដ្ឋានវិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ DAILY STAR
ចុចអាន៖ គួរប្រុងប្រយ័ត្ន! កុមារជាង ៣០០ នាក់ឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីនៅអ៊ីរ៉ាក់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


