Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យដ៏រន្ធត់ លេបត្របាក់ផ្ទះល្វែងនៅហាណូយ ផ្តាច់ជីវិតមនុស្ស ១៤នាក់

បានផុស

នៅ

តាមការចេញផ្សាយរបស់សារព័ត៌មាន VN Express, ករណីអគ្គិភ័យដ៏រន្ធត់នៅសំណង់ផ្ទះល្វែងក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម កាលពីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ បានឆក់យកជីវិតមនុស្សចំនួន១៤នាក់។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យបានឆាបឆេះប្លុកផ្ទះល្វែងដែលមានបន្ទប់ជួលនិងហាងលក់កង់អគ្គិសនី នៅម្តុំឌឿងហែមក្នុងសង្កត់ Cau Giay ហើយដោយសារតែទីនោះមានសភាពកកកុញនិងផ្លូវតូចចង្អៀត ​ទើបក្រុមអ្នកពន្លត់អគ្គិភ័យពិបាកចូលទៅដល់ និងធ្វើឲ្យភ្លើងឆេះសន្ធោសន្ធៅរាលដាលយ៉ាងលឿន។ 

(រូបថត៖ VN Express)

ក្នុងហេតុការណ៍នោះដែរ ទីក្រុងហាណូយ បានបញ្ជូនកងពន្លត់អគ្គិភ័យ ព្រមទាំងទាហាននិងប៉ូលិស ដើម្បីជួយគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែមិនអាចសង្គ្រោះទាន់ពេលនោះទេ។

នៅទីបំផុត អគ្គិភ័យ ត្រូវបានពន្លត់ជាស្ថាពរនៅម៉ោង ១:០៥នាទីរំលងអធ្រាត្រ ហើយគេក៏មិនដឹងដែរថា ពេលអគ្គិភ័យកើតឡើង មានមនុស្សប៉ុន្មាននាក់ស្នាក់នៅក្នុងនោះ។

(រូបថត៖ VN Express)

យោងតាមសង្កាត់ Cau Giay, តួលេខគិតត្រឹមពេលនេះ មានមនុស្សចំនួន១៤នាក់ បានបាត់បង់ជីវិតខណៈ៣នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពមិនជាធ្ងន់ធ្ងរប៉ុន្មានទេ។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃករណីនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋនៅខណ្ឌច្បាអំពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម