ព័ត៌មានអន្ដរជាតិ
ទីបំផុត រុស្ស៊ី ហៅ អាមេរិក ថា “សត្រូវ” ពេញៗមាត់
ជាលើកដំបូងហើយ! រុស្ស៊ី បានហៅសហរដ្ឋអាមេរិក ថាជា “សត្រូវ” ដែលសម្តីនេះចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ផ្ទាល់តែម្តង។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៤ខែមិថុនា លោក Peskov និយាយថា “ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមិនអនុញ្ញាតឲ្យអតីតទាហានជើងទឹកអាមេរិក, អធិការកិច្ចអាវុធរបស់អង្គការសហប្រជាជាតិ និងសហការី RT លោក Scott Ritter ធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg គឺបង្ហាញពីយុទ្ធនាការដ៏ឃោរឃៅ ក្នុងការរារាំងពលរដ្ឋអាមេរិក មិនឲ្យប្រាស្រ័យទាក់ទងជាមួយសហព័ន្ធរុស្ស៊ី។ ឥឡូវនេះ យើងគឺជាសត្រូវរបស់គេ ហើយគេក៏ជាសត្រូវរបស់យើងដែរ”។
ដំបូងឡើយ រុស្ស៊ីមិនដែលហៅសហរដ្ឋអាមេរិក ថាជា សត្រូវពេញៗមាត់ដូចនេះទេ ពោលគឺទីក្រុងមូស្គូ ធ្លាប់តែហៅ ទីក្រុងវ៉ាស៊ីនតោន និងប្រទេសលោកខាងលិចដែលឧបត្ថម្ភនិងបំពាក់បំប៉នអ៊ុយក្រែន ក៏ដូចជាដាក់ទណ្ឌកម្មរុស្ស៊ី ថាជា “រដ្ឋអមិត្ត” ឬ “គូបដិបក្ខ” ប៉ុណ្ណោះ។
យ៉ាងណាក្តី គេនៅតែមិនទាន់ច្បាស់ថាតើ ការប្រើពាក្យ “សត្រូវ” បែបនេះ អាចធ្វើឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ផ្លាស់ប្តូរគោលនយោបាយ លើគូប្រជែងដែឬក៏អត់។

គ្មានអ្វីត្រូវឆ្ងល់ឡើយ គេដឹងច្បាស់ថា ការប្រើពាក្យពេចន៍ខ្លាំងៗបែបនេះ គឺបន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឲ្យទីក្រុងកៀវ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអាមេរិក ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
ទោះបែបនេះក្តី អ្នកនាំពាក្យសន្តិសុខសេតវិមានលោក John Kirby បានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនចង់ឲ្យការប្រឈមមុខដាក់គ្នារវាងទីក្រុងកៀវ និងមូស្គូ ប្រែក្លាយទៅជាសង្គ្រាមលោកលើកទី៣ទេ។ អ៊ុយក្រែន អាចប្រើអាវុធអាមេរិកបាញ់ចូលរុស្ស៊ីបាន តែលើគោលដៅបន្ទាយ ទីតាំងបាញ់ផ្លោង និងមូលដ្ឋានយោធាដែលរុស្ស៊ី ប្រើដើម្បីបង្កើតតំបន់ទ្រនាប់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពរុស្ស៊ី ព្រមានថា ណាតូ កំពុងរៀបចំការវាយប្រហារនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


