ព័ត៌មានអន្ដរជាតិ
មេទ័ពរុស្ស៊ី ព្រមានថា ណាតូ កំពុងរៀបចំការវាយប្រហារនុយក្លេអ៊ែរ
ក្នុងបទសម្ភាសជាមួយ RIA Novosti, មេទ័ពរុស្ស៊ីលោក Vladimir Kulishov បានព្រមានថា សមាជិកណាតូ កំពុងរៀបចំការវាយប្រហារនុយក្លេអ៊ែរ លើប្រទេសរុស្ស៊ីហើយ។

អនុប្រធានទីមួយនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានឆ្មាំព្រំដែនរូបនេះ បានលើកឡើងកាលពីថ្ងៃអង្គារថា “ប្រតិបត្តិការចារកម្មរបស់ណាតូ នៅជិតព្រំដែនរុស្ស៊ីកំពុងកើនឡើងគូរឲ្យកត់សម្គាល់។ សម្ព័ន្ធភាពនេះ កំពុងញាប់ដៃញាប់ជើងបង្វឹកកងទ័ព ដែលក្នុងនោះពួកគេក៏ដាក់បញ្ចូលនៃសេណារីយ៉ូយោធា ប្រឆាំងសហព័ន្ធរុស្ស៊ី រួមទាំងការវាយប្រហារនុយក្លេអ៊ែរលើទឹកដីរបស់យើងផងដែរ។ ស្ថានការណ៍បែបនេះ តម្រូវឲ្យរុស្ស៊ី ត្រូវចាត់វិធានការសមស្របដើម្បីការពារនិងធានាព្រំដែនរបស់ខ្លួន”។
ការព្រមានរបស់លោក Kulishov កើតឡើងចំពេលស្ថានការណ៍កំពុងក្តៅ ជាក់ស្តែងក្នុងខែនេះ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ព ធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយសារតែលោកខាងលិចគំរាមកំហែងខ្លាំងពេក។

សមយុទ្ធនោះទៀតសោត កើតឡើងបន្ទាប់ពី ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរទាល់តែសោះ។
តាមការបញ្ជាក់ សមយុទ្ធនេះមានគោលបំណងធានានូវបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៊ី ហើយដើម្បីជាការឆ្លើយតបទៅនឹងវោហាសាសន៍បង្កហេតុ និងគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតលើពិភពលោក។

សូមជម្រាបថា ក្រោយពេលលោក ពូទីន សម្រេចចិត្ត បើកការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២, ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។
រុស្ស៊ីតែងចាត់ទុកសង្រ្គាមនេះថាជាសមរភូមិជាមួយលោកខាងលិច ព្រោះលោកពូទីន ទម្លាយថា បស្ចិមប្រទេសមិនដែលអើពើនឹងការប៉ុនប៉ងចាប់ដៃជាមិត្តភាពរបស់ទីក្រុងមូស្គូឡើយ បន្ទាប់ពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១ ហើយលោកខាងលិច តែងព្យាយាមដាក់ការគ្រប់គ្រងអ៊ុយក្រែន រួមទាំងពង្រីកសម្ព័ន្ធមិត្តយោធារបស់ណាតូនៅភាគខាងកើតទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


