ព័ត៌មានអន្ដរជាតិ
អាមេរិកបង្ហាញ ចំនួនសកម្មប្រយុទ្ធដែលស្លាប់ និងប្រភេទគ្រាប់បែកក្នុងការវាយប្រហារនៅ ស៊ីរី ម្សិលមិញ
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) បានបើកការវាយប្រហារអាកាសមួយ នៅក្នុងប្រទេសស៊ីរីដោយបានសម្លាប់យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ២២នាក់។

នោះជាការឆ្លើយតបជាក់ស្តែង ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតប្រឆាំងនឹងគោលដៅអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ដែលបណ្តាលឲ្យទាហានអាមេរិករងរបួសនិងសម្លាប់អ្នកម៉ៅការម្នាក់។
សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក JDAM ទម្ងន់២២៦គីឡូក្រាមលើគោលដៅចំនួន៧នៅច្រកព្រំដែន ដែលប្រើដោយក្រុមជីវពលដើម្បីដឹកអាវុធឆ្លងដែន។ អាជ្ញាធរបាននិយាយថា ការវាយប្រហារតាមអាកាស បានផ្តោតលើរចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់កងជីវពល គាំទ្រដោយអ៊ីរ៉ង់ពីរក្រុមនៅក្នុងទីក្រុង Al Bukamal។

ការវាយប្រហារតាមអាកាសនេះ គឺជាសកម្មភាពយោធាដំបូងបង្អស់ដែលធ្វើឡើងដោយរដ្ឋបាលលោក Biden បន្ទាប់ពីមានភាពតានតឹងម្តងហើយម្តងទៀតរវាងអ៊ីរ៉ង់និងសេតវិមានរបស់លោក Trump ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ ដែលឈានដល់កម្រិតកំពូលបន្ទាប់ពីការសម្លាប់លោក Qassem Soleimani នៅដើមឆ្នាំ២០២០។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden។

ក្នុងការប្រកាសអំពីការវាយប្រហារ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការឆ្លើយតបផ្នែកយោធាសមាមាត្រនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយនឹងវិធានការការទូត រួមទាំងការពិគ្រោះយោបល់ជាមួយដៃគូចម្រុះផងដែរ៕
លោកនិយាយថា “ប្រតិបត្ដិការនេះជាការផ្ញើសារថា លោកប្រធានាធិបតី Biden នឹងធ្វើសកម្មភាពដើម្បីការពារយោធាអាមេរិកនិងបុគ្គលិកក្រុមចម្រុះ។ ក្នុងពេលជាមួយគ្នានេះ យើងបានប្រព្រឹត្ដដោយចេតនាជាមួយគោលបំណងកាត់បន្ថយស្ថានភាពទូទៅ នៅភាគខាងកើតប្រទេសស៊ីរីនិងអ៊ីរ៉ាក់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi
ចុចអាន៖ អាមេរិកបញ្ជាឲ្យកូរ៉េខាងជើងបង់សំណង ២.៣ ពាន់លានដុល្លារលើការចាប់នាវាស៊ើបការណ៍នៅឆ្នាំ ១៩៦៨
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


