ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិក យកសង្គ្រាមអ៊ុយក្រែន ជាលេសដាក់ទណ្ឌកម្មលើគេឯង
ក្រោយក្រសួងការបរទេសនិងក្រសួងរតនាគារសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មីលើបុគ្គលនិងអង្គភាពចំនួន៣០០បន្ថែមទៀតនៅរុស្ស៊ីនិងប្រទេសផ្សេង ជាពិសេសលើក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសចិន ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនាថា ទីក្រុងវ៉ាស៊ីនតោន កំពុងយកវិបត្តិអ៊ុយក្រែន ជាលេសដាក់ទណ្ឌកម្មលើគេឯង ទាំងដែលខ្លួនជួយអាវុធដល់ទីក្រុងកៀវ ឥតឈប់ឈរ។

លើសពីនេះ អ្នកការទូតចិន ថែមទាំងចោទអាមេរិកថា “ជាប្រទេសលាក់ពុត” ព្រោះតែខ្លួនខំធ្វើជាអំពាវនាវឲ្យមានសន្តិភាពតែមិនព្រមឈប់ជួយអាវុធដល់អ៊ុយក្រែន ទាល់តែសោះ។
លោក Lin និយាយក្នុងសន្និសីទសារព័ត៌មានថា “យើងសូមជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានទណ្ឌកម្មឯកតោភាគីខុសច្បាប់ ហើយផ្តោតសំខាន់លើបទឈប់បាញ់ បញ្ឈប់សង្គ្រាម ស្ដារសន្តិភាព និងដើរតួនាទីស្ថាបនាវិញ”។

កាលពីដើមសប្តាហ៍នេះ ប្រទេសចិនក៏និយាយដែរថា ខ្លួននៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការដាក់ទណ្ឌកម្ម ព្រោះវាជាការពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមហ៊ុន និងប្រជាពលរដ្ឋរបស់ខ្លួន។ ទីក្រុងប៉េកាំងសូមជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការលាបពណ៌ចិន និងលុបចោលទណ្ឌកម្មឯកតោភាគីខុសច្បាប់ទាំងអស់ លើក្រុមហ៊ុនរបស់ខ្លួន។
លើសពីនេះ ទីក្រុងប៉េកាំង ប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹតភាព ទាក់ទងនឹងជម្លោះអ៊ុយក្រែន ហើយបដិសេធដាច់ខាតចំពោះការអំពាវនាវរបស់បស្ចិមប្រទេស ឲ្យដាក់ទណ្ឌកម្មលើរុស្ស៊ី។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មនាំចេញរបស់រុស្ស៊ីទៅចិន បានឈានដល់៤២ពាន់លានដុល្លារអាមេរិក ខណៈផលិតផលសំខាន់ៗដែលនាំចេញពីរុស្ស៊ីទៅកាន់ប្រទេសចិនគឺ ប្រេងឆៅ (៥១ពាន់លានដុល្លារ), ធ្យូងអនាម័យ (៩.៦៤ ពាន់លានដុល្លារ) និងហ្គាស (៩.៥ពាន់លានដុល្លារ)។
បើគិតរយៈពេល៥ឆ្នាំចុងក្រោយ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសចិន បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៦៧.៧% ពោលគឺកើនពី ៣.១៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ដល់ ៤២ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ត្រៀមដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលជួយរុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ