Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ ត្រៀមដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​​ចិន ​ដែល​ជួយ​​រុស្ស៊ី

បានផុស

នៅ

តាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១៣ ខែ មិថុនា, ទីក្រុងតូក្យូ កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនចិនផងដែរ ដែលគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រឿងសឹកឲ្យទីក្រុងមូស្គូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ទណ្ឌកម្មនេះ បានកំណត់គោលដៅទៅលើក្រុមហ៊ុនដែលគេសង្ស័យថា ផ្តល់ជំនួយជាគ្រឿងសឹក រួមបញ្ចូលទាំងបម្រាមនាំចេញពីប្រទេសជប៉ុនទៅកាន់អាជីវកម្មនៅក្នុងប្រទេសទីបី ដូចជានៅក្នុងប្រទេសចិនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សំណើដាក់ទណ្ឌកម្មកំពុងស្ថិតក្នុងការពិភាក្សាគ្នា ហើយលោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងប្រកាសសំណើ នៅឯកិច្ចប្រជុំកំពូល G7 នាចុងសប្តាហ៍នេះតែម្តង។

ជាមួយនឹងគោលបំណងបង្កើនសម្ពាធទៅលើសកម្មភាពដែលជួយដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន, សំណើនេះក៏កត់សម្គាល់ជាលើកដំបូងដែរ ដែលជប៉ុនហ៊ានដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនចិនទាំងឡាយ ដែលជាប់ទាក់ទងនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈចំណាត់ការនេះក៏នឹងជំរុញឱ្យប្រទេសចិនធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភជាពន់ពេកកាលពីដើមឆ្នាំនេះ អំពីការនាំចេញសារធាតុ nitrocellulose ទៅកាន់ប្រទេសរុស្ស៊ីដែលអាចប្រើប្រាស់សម្រាប់ផលិតគ្រាប់រំសេវ។ លើសពីនេះមន្ត្រីទីក្រុងវ៉ាស៊ីនតោន ថា ចិន ក៏កំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយជួយក្រុងមូស្គូ កសាងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសម័យសូវៀត ដោយផ្តល់នូវបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផងដែរ។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ២០ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងទីក្រុងហុងកុងកាលពីខែឧសភា ហើយមេដឹកនាំ G7 អាចនឹងព្រមានដល់ធនាគារតូចៗរបស់ចិន ដែលជួយរុស្ស៊ី ឲ្យគេចវេសពីទណ្ឌកម្មរបស់លោកខាងលិចទៀតផង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម