ព័ត៌មានអន្ដរជាតិ
ចិន ខ្សឹបប្រាប់អ៊ុយក្រែន ថាមិនលក់អាវុធឲ្យរុស្ស៊ី, អាមេរិក ថា មិនលក់ តែផ្ដល់ជំនួយ
ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា មេដឹកនាំចិន បានសន្យាថានឹងមិនលក់សព្វាវុធឲ្យទៅប្រទេសរុស្ស៊ីនោះទេ។ ការថ្លែងរបស់លោក ហ្សេលេនស្គី ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែមិថុនា កំឡុងពេលចូលរួមសន្និសីទកាសែតរួមគ្នាជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអ៊ីតាលី។

មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ថា ការសន្យារបស់លោក ស៊ី ជីនពីង បានធ្វើឡើង ក្រោយពីកិច្ចសន្ទនាតាមរយៈទូរសព្ទនាពេលកន្លងទៅ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបានបញ្ជាក់ថានៅពេលណាឲ្យប្រាកដនោះទេ។ លោក និយាយថា “ខ្ញុំមានការសន្ទនាយ៉ាងហ្មត់ចត់មួយជាមួយមេដឹកនាំចិន។ គាត់ប្រាប់ថា គាត់នឹងមិនលក់អាវុធណាមួយឡើយឲ្យរុស្ស៊ី។ យើងនឹងនាំគ្នាចាំមើល ប្រសិនបើគាត់ជាមនុស្សគួរឲ្យគោរពម្នាក់មែន នោះគាត់នឹងមិនលក់ទេ ព្រោះគាត់បានសន្យាជាមួយខ្ញុំរួចហើយ”។
គ្រាន់តែឮអ៊ុយក្រែនលើកឡើងដូច្នេះ លោក ចូ បៃឌិន ស្រាប់តែកាត់សម្ដីលោក ហ្សេលេនស្គី ហើយនិយាយថា ប្រាកដណាស់ ចិននឹងមិនលក់អាវុធឲ្យរុស្ស៊ីទេ តែចិនផ្ដល់ជាជំនួយនិងបច្ចេកវិទ្យាផលិតអាវុធទាំងនោះទៅវិញ ដែលបានន័យថា ចិនកំពុងតែជួយរុស្ស៊ីដដែលទេ។
ជាការឆ្លើយតប លោក ហ្សេលេនស្គី ថា ប្រសិនបើអ៊ុយក្រែន និងចិន មានទស្សនៈដូចគ្នាលើសន្ដិភាព នោះនឹងមានកិច្ចចរចារវាងប្រទេសទាំង២ តែបើចិនមានមតិផ្ទុយ នោះនឹងសន្ដិភាពនឹងមិនកើតឡើងបានឡើយ ដែលតម្រូវឲ្យមានការកែប្រែលើរូបមន្តសន្តិភាពដែលអ៊ុយក្រែនធ្លាប់បានបង្កើតឡើង។

សូមរំឭកថា អ៊ុយក្រែន នឹងរៀបចំកិច្ចប្រជុំសន្ដិភាព នៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីកៀរគរការគាំទ្រពីអន្តរជាតិទាមទារឲ្យរុស្ស៊ីដកកងទ័ពចេញទាំងស្រុងពីអ៊ុយក្រែន ក្នុងការពន្លត់ភ្លើងសង្គ្រាម។ ក្នុងកិច្ចប្រជុំ លោក ហ្សេលេនស្គី នឹងលើកយករូបមន្តសន្តិភាព១០ចំណុច ធ្វើជាប្រធានបទសំខាន់។ ប្រហែល ១៦០ប្រទេស ត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែប្រទេសមួយចំនួនបានបដិសេធ ដោយក្នុងនោះក៏មានប្រទេសចិនផងដែរ។ ចិន ថា សន្និសីទសន្ដិភាពគួរតែមានវត្តមានពីភាគីជម្លោះទាំងសងខាង ហើយអវត្តមានរបស់រុស្ស៊ី គឺខុសពីការរំពឹងទុករបស់ចិន ដែលជាហេតុនាំឲ្យចិនពិបាកទៅចូលរួមនៅក្នុងកិច្ចប្រជុំមួយនេះណាស់៕
ដោយ៖ ឈាង
អានបន្ថែម៖
ប្រទេសចំនួនប៉ុន្មាន ដែលនឹងទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅស្វីស?
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


