ព័ត៌មានអន្ដរជាតិ
បុរសអូស្រ្តាលីដុះរោមក្នុងបំពង់.ក ព្រោះទម្លាប់ជក់បារីរាល់ថ្ងៃ
បុរសអូស្រ្តាលីម្នាក់ដែលមានទម្លាប់ជក់បារីមួយថ្ងៃមួយកញ្ចប់ អស់រយៈពេល៣០ឆ្នាំ បានកើតរឿងដ៏កម្រ នោះគឺ ដុះរោមនៅក្នុងបំពង់.ក។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃអង្គារទី២៥ខែមិថុនា, អ្នកជំងឺវ័យ៥២ឆ្នាំម្នាក់នេះ បានទៅជួបគ្រូពេទ្យយ៉ាងញឹក ក្នុងឆ្នាំ២០០៧ ដោយរៀបរាប់ពីអាការរមាស់.ក និយាយមិនចង់ចេញ និងក្អកញាប់។ គាត់ថា គាត់ចាប់ផ្តើមជក់បារីតាំងពីគាត់មានអាយុ២០ឆ្នាំមកម្ល៉េះ។
ក្រោយស្តាប់ពីអាការ វេជ្ជបណ្ឌិតក៏ដាក់កាមេរ៉ាតូច ចូលទៅក្នុងបំពង់.ករបស់គាត់ ហើយបានឃើញរូបភាពយ៉ាងភ្ញាក់ផ្អើល នោះគឺរោមដុះចេញក្នុងបំពង.ក តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០២២ វេជ្ជបណ្ឌិតបានព្យាបាលដោយកម្ចាត់រោមនោះ ហើយអ្នកជំងឺក៏ជាសះស្បើយ និងផ្តាច់បារី លែងទៅជួយគ្រូពេទ្យទៀតដែរ។
ពាក់ព័ន្ធរឿងនេះ ក្រុមគ្រូពេទ្យអះអាងថា វាជាករណីកម្របំផុត ដែលសឹងតែមិនគ្មានសូម្បីម្នាក់ក្នុងចំណោមមនុស្សមួយលាននាក់ ហើយអ្នកជំនាញក៏មិនទាន់ហ៊ានពន្យល់អំពីមូលហេតុច្បាស់ ដែលបណ្តាលឲ្យបំពង់.កអ្នកជក់បារីមានដុះរោមដូច្នេះដែរ។
យ៉ាងណា អ្នកជំនាញលើកហេតុផលថា ការជក់បារី អាចធ្វើឲ្យរលាកដល់ជាលិកាក្នុងបំពង់.ក ដែលអាចបណ្តាលឲ្យកោសិកាដើមប្រែទៅជាឫសសក់ ឬដុះចេញគល់រោម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា ជាប់លេខ៤នៅអាស៊ីអាគ្នេយ៍ ជាប្រទេសមានមនុស្សស្រីជក់បារី ច្រើនបំផុត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


