Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ជាប់លេខ៤នៅអាស៊ីអាគ្នេយ៍ ជាប្រទេសមានមនុស្សស្រីជក់បារី ច្រើនបំផុត

បានផុស

នៅ

ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា កម្ពុជាស្ថិតនៅលំដាប់ទី៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមានមនុស្សស្រីជក់បារីច្រើនបំផុត។

WHO បានដកស្រង់ទិន្នន័យនេះ ក្រោយសិក្សាលើមនុស្សស្រីអាយុចាប់ពី១៥ឆ្នាំឡើង ហើយគិតទាំងអ្នកជក់បារី ថ្នាំជក់ និងបារីអេឡិចត្រូនិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យផ្សាយដោយគេហទំព័រ SEASIA នៅចុងសប្តាហ៍, ប្រទេសឈរលេខ១ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានមនុស្សស្រីជក់បារីច្រើនបំផុតគឺមីយ៉ាន់ម៉ា មាន១៩,២%។

លេខ២បានទៅលើ ទីម័រឡេស្តេ មាន៩,៨%, លេខ៣ ឡាវមាន៨,៤% លេខ៤កម្ពុជា មាន៥,៥% និងលេខ៥ គឺហ្វីលីពីន មាន៤,៣%។

ចំណែកប្រទេសមានមនុស្សស្រីជក់បារីតិចបំផុតគឺ ម៉ាឡេស៊ី ០,៧% បន្ទាប់មកគឺ ថៃ មាន១,៨% និងវៀតណាម មាន២,២%៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញផ្នែកសុខភាព ស្នើឱ្យទប់ស្កាត់ការផ្សព្វផ្សាយបារីអេឡិចត្រូនិក តាមបណ្ដាញសង្គមនានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម