ព័ត៌មានអន្ដរជាតិ
ក្មេងស្រីសិស្សសាលានីហ្សេរីយ៉ារាប់រយនាក់ត្រូវបានសង្គ្រោះ បន្ទាប់ត្រូវបានចាប់ជំរឹត
ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ក្មេងស្រីជាសិស្សសាលារាប់រយនាក់ត្រូវបានចាប់ជំរឹតនៅប្រទេសនីហ្សេរីយ៉ាត្រូវបានជួយសង្គ្រោះ។
កាលពីថ្ងៃសុក្រកន្លងទៅ ក្មេងស្រីចំនួន២៩៧នាក់ត្រូវបានចាប់ជំរឹតដោយក្រុមបុរសប្រដាប់ដោយអាវុធដែលបានវាយឆ្មក់សាលារៀនរដ្ឋ Zamfara State នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលប្រាប់ដល់ CNN។

លោក Yusuf Idris អ្នកនាំពាក្យប្រចាំតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ក្មេងស្រីទាំងនោះត្រូវបាននាំយកមកវិញដោយសុវត្ថិភាព ហើយត្រូវបានរាប់បញ្ចូលទាំងអស់។ លោកមិនបានធ្វើអត្ថាធិប្បាយទេនៅពេលសួរជុំវិញការបង់ថ្លៃលស់ប៉ុន្មានទើបដោះលែងពួកគេវិញបាន។
ការចាប់ជំរឹតក្មេងស្រីទាំងនេះជាករណីថ្មីបំផុតនៅក្នុងខ្សែស្រឡាយនៃការចាប់ជំរឹតស្រដៀងគ្នានៅក្នុងប្រទេសនីហ្សេរីយ៉ា។ យ៉ាងហោចណាស់មនុស្ស៤២នាក់ត្រូវចាប់ជំរឹតចេញពីសាលារៀនរដ្ឋកាលពីខែមុន ហើយបន្ទាប់មកក៏ត្រូវបានដោះលែងវិញ។ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ ក្មេងប្រុស៣០០នាក់ក៏ត្រូវបានចាប់ជំរឹត តែក្រោយមកត្រូវបានដោះលែងវិញ។

ឧប្បត្តិហេតុទាំងនេះបានកើតជាបញ្ហាអសន្តិសុខដល់សុវត្ថិភាពសិស្សសាលានៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃសុក្រ លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ាបាននិយាយថា ការចាប់ជំរឹតក្មេងស្រីទាំងនោះគឺជាអមនុស្សធម៌ និងមិនអាចលើកលែងបាន។
លោកថា រដ្ឋបាលរបស់លោកនឹងមិនចុះចាញ់នឹងការឆក់ប្លន់ ចាប់ជំរឹតដែលមានគោលដៅលើសិស្សសាលាដែលគ្មានទោសពៃរ៍ ហើយចង់បានប្រាក់រំលស់ដ៏ច្រើននោះទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន


