ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញ ត្រៀមសង់ផ្លូវរថភ្លើង ឲ្យបានប្រវែង ៥១០គីឡូម៉ែត្រត្រឹមឆ្នាំ២០៦០
ទីក្រុងហូជីមិញ មានគម្រោងនឹងសាងសង់ផ្លូវរថភ្លើងឲ្យបានចំនួន ៦ខ្សែ ប្រវែង៣៥១គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០៤៥ខាងមុខ និងឲ្យបានដល់ប្រវែង៥១០គីឡូម៉ែត្រ នៅឆ្នាំ២០៦០ ដើម្បីឆ្លើយតបនឹងកំណើនយ៉ាងឆាប់រហ័សនៃប្រជាជនវៀតណាមនៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ។

លោក Tran Quang Lam ប្រធាននាយកដ្ឋានដឹកជញ្ជូនទីក្រុងរបស់វៀតណាម បានឲ្យដឹងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ថា សេចក្ដីព្រាងសម្រាប់ជំហានដំបូងត្រូវបានបញ្ចប់រួចរាល់ ហើយក្រុងហូជីមិញនឹងបង្កើតឲ្យបានផ្លូវរថភ្លើងប្រវែង ១៨៣គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០៣៥ ជាមួយកញ្ចប់ថវិកាប្រមាណ ៣២,៣ពាន់លានដុល្លារ។ គម្រោងដំបូងនេះ បើសម្រេចបាន នឹងអនុញ្ញាតឲ្យមានការចរាចររថភ្លើងចំនួន៦ខ្សែ នៅចន្លោះឆ្នាំ២០២៧ និង ២០២៨ខាងមុខ។
លោក Lam បានបន្ថែមថា គម្រោងនេះផ្តោតលើការស្នើសុំគោលនយោបាយ និងយន្តការពិសេសលើការរៀបចំផែនការ ការរុះរើដី សំណងនិងការតាំងទីលំនៅថ្មី នីតិវិធីសាងសង់និងការវិនិយោគ ស្តង់ដារបច្ចេកទេស និងការគ្រប់គ្រង ដើម្បីសម្រួលដល់ការអភិវឌ្ឍប្រព័ន្ធខ្សែរថភ្លើងរបស់ទីក្រុងហូជីមិញ។
លោកបានពន្យល់ថា បទប្បញ្ញត្តិ និងច្បាប់សំណង់បច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ សម្រាប់តម្រូវការវិវត្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើនកុះករបែបនេះឡើយ។
លោក Lam បាននិយាយទៀតថា “ទីក្រុងហូជីមិញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានមនុស្សច្រើនជាងគេបំផុតទាំង ១៨ របស់ពិភពលោក ប៉ុន្តែវាជាទីក្រុងតែមួយគត់ក្នុងចំណោមទីក្រុងទាំងនោះ ដែលមិនមានផ្លូវរថភ្លើង”។ លោកបានបន្ថែមថា ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតយន្តការ និងគោលនយោបាយពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ថ្មីសម្រាប់ទីក្រុង។
លោក Lam ក៏បានបង្ហាញផងដែរថា ថវិការដ្ឋនឹងត្រូវប្រើជាប្រភពមូលនិធិចម្បងសម្រាប់គម្រោងនេះ បន្ថែមពីលើប្រាក់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការមួយចំនួនប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


