ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់ទោសអ្នកប្រើហ្វេសប៊ុកម្នាក់ឲ្យជាប់គុក៧ឆ្នាំពីបទប្រមាថលោក ហូ ជីមិញ
តុលាការវៀតណាម បានកាត់ទោសអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Pham Van Cho ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងព្យួរទោសរយៈពេល ២ឆ្នាំ បន្ទាប់ពីបានបង្ហោះការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល និងប្រមាថអតីតមេដឹកនាំវៀតណាម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ប៉ូលិសនៃខេត្ត Hung Yen បានចាប់ខ្លួនលោក Pham Van Cho កាលពីថ្ងៃទី៣ ខែមករា ហើយបានសម្រេចចិត្តចោទប្រកាន់ជាផ្លូវការនៅពីថ្ងៃទី២៩ ខែមករា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋវៀតណាម Hung Yen លោក Pham Van Cho បានចែកចាយព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យខូចដល់សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រមាថដល់អតីតមេដឹកនាំដ៏ល្បីរបស់វៀតណាមគឺលោក ហូ ជីមិញ នៅចន្លោះពីខែសីហា ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ូលិសវៀតណាម បានចោទប្រកាន់ថា ព័ត៌មានដែលចែករំលែកដោយ Pham Van Cho នៅលើគណនីហ្វេសប៊ុកចំនួន២របស់គាត់ គឺជាការបរិហារកេរ្តិ៍។ លោក Pham Van Cho បានសារភាពថាពិតជាបានគ្រប់គ្រងនិងបង្ហោះលើគណនីបណ្ដាញសង្គមទាំង២នោះ ដែលមានឈ្មោះថា “Pham Cho” និង “Nguyen Minh Tan”។ គាត់ត្រូវបានកាត់ទោស និងរកឃើញថាមានទោសតាមមាត្រា១១៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។ មាត្រា១១៧ បានហាមប្រាម “ការបង្កើត រក្សាទុក ផ្សព្វផ្សាយព័ត៌មាន សម្ភារៈ វត្ថុផ្សេងៗ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម”។
សូមបញ្ជាក់ថា នៅខែមករា ឆ្នាំ២០២២ បុគ្គល និងអង្គការចំនួន៨៦ បានដាក់ញត្តិ ដើម្បីលុបចោលមាត្រា១១៧ រួមជាមួយមាត្រា១០៩ និងមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌ។ មាត្រា១០៩ ហាមប្រាម “សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រជាជន” ហើយមាត្រា៣៣១ ហាមឃាត់ “ការបំពានសេរីភាពប្រជាធិបតេយ្យ រំលោភលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និង/ឬប្រជាពលរដ្ឋ”។
កាលពីឆ្នាំ២០២៣ វៀតណាម បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៥នាក់ ជាប់ពាក់ព័ន្ធនឹងការបំពានមាត្រា១១៧៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


