ព័ត៌មានអន្ដរជាតិ
មួយប៉ប្រិចភ្នែក ហារីស បូមលុយហូរដូចទឹក ចូលបក្សប្រជាធិបតេយ្យ បង្កើតប្រវត្តិសាស្រ្តអាមេរិក
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤ គ្រាន់តែលោក ចូ បៃដិន សម្រេចចិត្តដកបេក្ខភាពលែងឈរឈ្មោះបោះឆ្នោតភ្លាម ស្រាប់តែគណបក្សប្រជាធិបតេយ្យទទួលបានលុយបរិច្ចាគ ហូរចូលដូចទឹក ពោលគឺមួយថ្ងៃ លោកស្រី កាម៉ាឡា ហារីស រៃអង្គាសបានប្រាក់ ៨១លានដុល្លារ ដែលមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តបោះឆ្នោតរបស់អាមេរិក។

ម្ចាស់ជំនួយដែលដំបូងឡើយដកមូលនិធិចេញ ព្រោះតែមើលឃើញផ្លូវទៅមុខមិនស្រួល បើលោក បៃដិន បន្តឈរឈ្មោះនោះ ស្រាប់តែឥឡូវនេះ ពួកគេបានងាកមកគាំទ្របក្សប្រជាធិបតេយ្យសាជាថ្មី។
គណបក្សប្រជាធិបតេយ្យ រៃអង្គាសបានប្រាក់ជាង២៧,៥លានដុល្លារ ក្នុងរយៈពេល៥ម៉ោងដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស ហើយចំនួនទឹកប្រាក់បានហក់ឡើងសឹងតែទ្វេដងគិតត្រឹមពេលល្ងាចថ្ងៃដដែលនោះ។ ចុងក្រោយ បើគិតគ្រប់២៤ម៉ោង ផលបូកនេះបានបំបែកកំណត់ត្រាមិនធ្លាប់មាននៃប្រវត្តិសាស្រ្តរៃអង្គាសប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។

យោងតាមកាសែត New York Times ប្រាក់បរិច្ចាគហូរចូលដូចទឹកបាក់ទំនប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺជាចំនួនដ៏ធំបំផុតសម្រាប់ការបរិច្ចាគតាមអ៊ីនធើណិតត្រឹមតែមួយថ្ងៃ សម្រាប់គណបក្សប្រជាធិបតេយ្យ បើគិតចាប់តាំងពីឆ្នាំ២០២០មក ដែលពេលនោះមូលនិធិ ActBlue រៃអង្គាសប្រាក់បាន ៧៣,៥លានដុល្លារ ក្រោយការស្លាប់ចៅក្រមតុលាការកំពូល Ruth Bader Ginsberg។
មូលនិធិថ្មីនេះ ត្រូវបានគេមើលឃើញថា ជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់គណបក្សប្រជាធិបតេយ្យ បន្ទាប់ពីមានការបាត់បង់ជំនឿចិត្តចំពោះលោក បៃដិន ដែលធ្វើមិនបានល្អ ក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីខែមិថុនា ជាមួយលោក ដូណាល់ ត្រាំ។

សូមបញ្ជាក់ថា បេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស កំពុងទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសមាជិកបក្សប្រជាធិបតេយ្យ ហើយមិនត្រឹមប៉ុណ្ណឹង តារាល្បីៗរបស់អាមេរិក និងស្រ្តីស្បែកខ្មៅរាប់ម៉ឺននាក់ ក៏ចេញមកគាំទ្រផងដែរ។
កាម៉ាឡា ហារីស គឺជាស្ត្រីជនជាតិស្បែកខ្មៅ ឬអ្នកមានដើមកំណើតអាស៊ីខាងត្បូង ដំបូងគេ ដែលឡើងឋានៈជាអនុប្រធានាធិបតីអាមេរិក ហើយប្រសិនបើលោកស្រី ក្លាយជាបេក្ខនារីដែលនឹងត្រូវតែងតាំងខាងគណបក្សប្រជាធិបតេយ្យ រួចឈានទៅដល់ការផ្តួលលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកាមែននោះ ហារីស នឹងក្លាយជាស្ត្រីទីមួយដែលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តារាៗ និងស្រ្តីស្បែកខ្មៅអាមេរិក ចេញគាំទ្រលោកស្រី ហារីស ភ្លូកទឹកភ្លូកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


