ព័ត៌មានអន្ដរជាតិ
ស្ត្រី វៀតណាម ម្នាក់ ជាប់ចោទពីបទលក់ព្រហ្មចារីកូនស្រីវ័យ ១៤ ឆ្នាំតម្លៃ ១២០០ ដុល្លារ
ស្ត្រីម្នាក់នៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកាត់ទោសពីបទប្រើប្រាស់លេសថា ត្រូវការប្រាក់ដើម្បីព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃរបស់កូនស្រី ហើយធ្វើឲ្យក្មេងស្រីព្រហ្មចារីរួមភេទជាមួយបុរសក្នុងតម្លៃ ៣០លានដុង (១២០០ដុល្លារ)។
យោងតាម vnexpress បានបញ្ចាក់ថា អយ្យការប្រជាជននៃស្រុក Phu Nhuan នៃទីក្រុងហូជីមិញ បានចេញដីកាសម្រេចកាត់ទោសបុរសឈ្មោះ Dung អាយុ ៥៥ ឆ្នាំ រស់នៅស្រុកនេះ ពីបទឧក្រិដ្ឋកម្មធ្វើពេស្យាកម្មជាមួយមនុស្សអាយុក្រោម ១៨ឆ្នាំ និង ម្តាយចំណាស់ឈ្មោះ Kieu អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅខេត្ត Hau Giang ពីបទឧក្រិដ្ឋមេខ្យល់ពេស្យាចារ។ ការចោទប្រកាន់បានកំណត់ថា អ្នកទាំងពីរស្គាល់គ្នាមកច្រើនឆ្នាំមកហើយ។
កាលពីខែមេសាឆ្នាំមុន ខណៈពេលដែលនាងកំពុងមើលថែកូនស្រីអាយុ ១៤ ឆ្នាំដែលមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃនៅឯមន្ទីរពេទ្យកុមារលេខ២ ក្នុងទីក្រុង HCMC លោក Dung បានទៅសួរសុខទុក្ខ និងផ្តល់ប្រាក់មួយចំនួនដល់ម្ដាយរូបនេះ។ក្នុងអំឡុងពេលការសន្ទនាមួយរបស់ពួកគេ លោក Dung បានប្រាប់អំពីការលំបាកក្នុងការធ្វើអាជីវកម្មរបស់គាត់។នេពេលនោះ ស្រ្តីជាម្ដាយបានស្នើថា គាត់គួរតែរួមភេទជាមួយស្ត្រីព្រហ្មចារីដើម្បីទទួលបានសំណាងល្អជាង។
ក្រោយមក នាងបានប្រាប់បុរសនោះថា ថានាងចង់ឲ្យគាត់មើលថែកូនស្រី ដោយបញ្ជាក់ថា គាត់អាចរួមរ័ក្សជាមួយក្មេងស្រីដែលជាព្រហ្មចារីបានហើយលោក Dung ក៏បានយល់ព្រមភ្លាមៗ។
ប៉ុន្មានសប្តាហ៍បន្ទាប់ពីនោះ នាងបាននាំក្មេងស្រីនេះត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅ Hau Giang ហើយបានទូរស័ព្ទទៅ Dung ដោយស្នើសុំចំនួន ១០០ លានដុង ជាតម្លៃសម្រាប់ព្រហ្មចារីយ៍របស់កូនស្រីនាង។ លោក Dung បាននិយាយថា លោកមិនមានប្រាក់ច្រើននោះទេ។ ប៉ុន្មានថ្ងៃក្រោយមក នាងបានទូរស័ព្ទទៅម្ដងទៀត ដោយបញ្ចុះតម្លៃមកត្រឹម ៦០លានដុង។ Dung បានផ្តល់ប្រាក់ចំនួន ៣០ លានដុង ហើយនាងបានយល់ព្រម។ ពេលនោះនាងប្រាប់កូនស្រីឲ្យរួមភេទជាមួយបុរសនោះដដែល ដើម្បីរកប្រាក់ព្យាបាល ។ ក្មេងស្រីគ្មានជម្រើសអ្វីក្រៅពីធ្វើដូចម្ដាយរបស់នាងនិយាយ។
នៅចន្លោះខែសីហា និងខែធ្នូឆ្នាំមុន Kieu បានយកកូនស្រីរបស់គាត់ពី Hau Giang ទៅ HCMC ពីរដងដើម្បីលក់ផ្លូវភេទឲ្យ Dung ។ រាល់ដង នាងបានជូនដំណឹងជាមុន ដើម្បីឲ្យគាត់បង់ថ្លៃសំបុត្រឡានក្រុងសម្រាប់នាង និងកូនស្រី។
យ៉ាងណាក៏ដោយ នៅខែមីនាឆ្នាំនេះ នៅពេលដែលជួបជាមួយឪពុករបស់នាងនៅមន្ទីរពេទ្យកុមារលេខ២ ក្នុងទីក្រុងហូជីមិញ ដើម្បីទទួលបានការព្យាបាលមួយផ្សេងទៀត ក្មេងស្រីនោះបានប្រាប់ឪពុករបស់នាងនូវរឿងរ៉ាវទាំងមូល។ឪពុកនាងដែលបានលែងលះម្តាយ ហើយមិនបានរស់នៅជាមួយនាងនោះ បានរាយការណ៍ករណីនេះទៅប៉ូលិសភ្លាមៗ ។
បន្ទាប់ពីប៉ូលិសទទួលដំណឹងនេះភ្លាម ក៏ប្តញាប់ចុះទៅចាប់ខ្លួនជនសង្ស័យទាំង២រូបគឺ Dung និង Kieu ហើយអ្នកទាំងពីរបានសារភាពចំពោះឧក្រិដ្ឋកម្មរបស់ពួកគេថាពិតជាបានប្រព្រឹតិ្តអំពើពេស្យាចារពិតប្រាកដមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


