ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសថាមិនជាប់ពាក់ព័ន្ធនឹងការបណ្ដេញលោកស្រី Hasina ពីតំណែងទេ
សេតវិមាន បានប្រកាសកាលពីថ្ងៃទី១២ខែសីហាថា សហរដ្ឋអាមេរិកមិនជាប់ទាក់ទិននៅក្នុងការបណ្តេញនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ចេញពីតំណែង ហើយធ្វើឲ្យលោកស្រីរត់ភៀសខ្លួនទៅក្រៅប្រទេសនោះទេ។ សេតវិមាន បានចាត់ទុកការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកថាជារឿងមិនពិតទាល់តែសោះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងមិនមានការពាក់ព័ន្ធអ្វីទាំងអស់។ របាយការណ៍ឬពាក្យចចាមអារ៉ាមអម្បាលម៉ានដែលថា សហរដ្ឋអាមេរិកទាក់ទិននៅក្នុងព្រឹត្តិការណ៍ទាំងអស់នេះគឺជារឿងមិនពិត។ យើងជឿថាប្រជាជនបង់ក្លាដែសគួរតែកំណត់អនាគតរបស់រដ្ឋាភិបាលបង់ក្លាដែស ហើយនេះជាអ្វីដែលយើងប្រកាន់យក»។
ការលើកឡើងរបស់លោកស្រី Jean-Pierre ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍មួយនៅក្នុងកាសែតឥណ្ឌា Economic Times កាលពីថ្ងៃអាទិត្យដែលថា លោកស្រី Hasina បានចោទប្រកាន់សហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធនឹងការបណ្តេញលោកស្រីពីតំណែង ដោយហេតុថា អាមេរិកចង់គ្រប់គ្រងលើកោះ Saint Martin របស់ប្រទេសបង់ក្លាដែសនៅឈូងសមុទ្រ Bengal។ កាសែត Economic Times បានអះអាងថា របាយការណ៍នេះទទួលបានពីសហការីជិតស្និទ្ធរបស់លោកស្រី Hasina ដែលបានបញ្ជូនសារទៅកាន់ខ្លួន។
ឆ្លើយតបនឹងបញ្ហានេះ កូនប្រុសរបស់លោកស្រី Hasina ឈ្មោះ Sajeeb Wazed បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា លោកស្រី Hasina មិនដែលនិយាយបែបនេះទេ។
រដ្ឋាភិបាលបណ្តោះអាសន្នក្នុងប្រទេសបង់ក្លាដែស ដែលដឹកនាំដោយម្ចាស់ជ័យលាភីណូបែលសន្តិភាព លោក Muhammad Yunus បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងគោលបំណងរៀបចំការបោះឆ្នោតថ្មីនៅក្នុងប្រទេស។ ការជ្រើសតាំងរដ្ឋាភិបាលបណ្ដោះអាសន្ន បានប្រព្រឹត្តទៅបន្ទាប់ពីបាតុកម្មតវ៉ារបស់ក្រុមនិស្សិតកាលពីខែកក្កដា ប្រឆាំងទៅនឹងកូតាបម្រុងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនមន្ត្រីចាស់ៗ ដែលធ្លាប់តស៊ូដើម្បីឯករាជ្យជាតិ។
បាតុកម្មបានប្រែក្លាយជាយុទ្ធនាការបណ្ដេញលោកស្រី Hasina ចេញពីតំណែង ដោយក្រុមនិស្សិតបានប្រមែប្រមូលចលនាជាច្រើនទៀតមកចូលរួមជាមួយខ្លួន ជាមួយគោលដៅតែមួយគត់ គឺត្រូវធ្វើយ៉ាងណា បង្ខំឲ្យលោកស្រី Hasina ចុះចេញពីតំណែង ឲ្យខានតែបាន។ បាតុកម្មនេះ បានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ៣០០នាក់ និងរងរបួសរាប់ពាន់នាក់។
សូមបញ្ជាក់ថា លោកស្រី Hasina បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី៤របស់លោកស្រីកាលពីខែមករា។ ក្រុមប្រឆាំងបានធ្វើពហិការ ហើយក្រសួងការបរទេសអាមេរិកបាននិយាយថា ការបោះឆ្នោតបង់ក្លាដែសនេះ «មិនសេរីនិងយុត្តិធម៌» នោះទេ។
លោកស្រី Hasina បានភៀសខ្លួនទៅរដ្ឋធានី New Delhi ប្រទេសឥណ្ឌា បន្ទាប់ពីចាកចេញពីបង់ក្លាដែស ដោយបញ្ចប់ការកាន់អំណាចអស់រយៈពេល ១៥ឆ្នាំកន្លងមក៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


