ព័ត៌មានអន្ដរជាតិ
ព្យុះ «អម្ពិល» កំពុងបោះពួយទៅវាយប្រហារប្រទេស ជប៉ុន
មួយរយៈចុងក្រោយ ជប៉ុន ត្រូវរងការវាយប្រហារជាបន្តបន្ទាប់ដោយគ្រោះធម្មជាតិ ដោយនៅពេលនេះ ព្យុះត្រូពិកឈ្មោះថា «អម្ពិល» កំពុងបោះពួយសំដៅទៅសមុទ្រភាគខាងត្បូងប្រទេស ហើយគេរំពឹងថា ព្យុះនេះនឹងទៅដល់ប្រជុំកោះ Ogasawara នៅថ្ងៃពុធ។
មន្ត្រីអាកាសធាតុត្រូវបានដកស្រង់សម្តីដោយ NHK ដែលនិយាយនៅថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ថា ព្យុះអម្ពិល អាចចូលទៅជិតប្រជុំកោះ Izu ភាគខាងកើត រួមទាំងនៅទីក្រុងតូក្យូ និងភាគខាងជើងប្រទេសជប៉ុនផងដែរ ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ចុងសប្តាហ៍។
តាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះអម្ពិល នឹងពាំនាំមកជាមួយនូវកម្លាំងខ្យល់បក់ ក្នុងល្បឿនអតិបរិមា ៧២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានខ្យល់កន្ត្រាក់ឈានដល់កម្រិត ១០៨ គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅថ្ងៃពុធ ព្យុះនេះនឹងទៅដល់ប្រជុំកោះ Ogasawara ដោយនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងកម្រិតរហូតដល់ ៨០មិល្លីម៉ែត្រទៅ១២០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង ថែមទាំងបង្កជាបាតុភូតផ្គររន្ទះទៀតផង។
មិនត្រឹមប៉ុណ្ណឹង សមុទ្រក៏នឹងមានរលកធំៗផងដែរ ខណៈមន្ត្រីឧតុនិយម បានចេញសេចក្តីព្រមានរួចហើយ និងណែនាំឲ្យមានការប្រុងប្រយ័ត្នជានិច្ចបំណាក់ដី។ អាជ្ញាធរក៏អំពាវនាវឲ្យប្រជាជនតាមដានព័ត៌មាននិងសេចក្តីប្រកាសជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទើបផុតរញ្ជួយដី ពេលនេះជប៉ុន ត្រូវជួបគ្រោះធម្មជាតិធំមួយទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ចរាចរណ៍១ សប្តាហ៍ ago
ចាប់វាយខ្នោះលោក ម៉ៃ សុគន្ធ បន្ទាប់ពីព្យាយាមបើករថយន្ដគេចពីសមត្ថកិច្ចរហូតបង្កគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកលក់អនឡាញ Madam da ត្រូវមហាជនរិះគន់យ៉ាងខ្លាំង ក្រោយជិះម៉ូតូមិនពាក់មួក ប្រសេចប្រសាចពេញទីក្រុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហាណូយ ប្រកាសអាសន្នថែមមួយកម្រិតទៀត ដែលជាកម្រិតធ្ងន់ ព្រោះទឹកជំនន់