ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បញ្ចេញមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱុ្យប្រធានាធិបតីស្លាប់
សារព័ត៌មាន Fars មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពសន្តិសុខបានជូនដំណឹងពីលទ្ធផលនៃការស៊ើបអង្កេតចុងក្រោយនៃហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលសម្លាប់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីខែឧសភា គឺបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុ និងអសមត្ថភាពរបស់យន្តហោះដើម្បីគ្រប់គ្រងទម្ងន់ដែលខ្លួនកំពុងផ្ទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែសីហានេះ។


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីរបាយការណ៍បឋមរបស់យោធាអ៊ីរ៉ង់ បាននិយាយកាលពីខែឧសភាថា គ្មានភស្តុតាងពីការវាយប្រហារណាមួយត្រូវបានរកឃើញក្នុងអំឡុងពេលស៊ើបអង្កេតនោះទេ។ ចំណែកប្រភពសន្តិសុខដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖«ការស៊ើបអង្កេតនៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់ Raisi ត្រូវបានបញ្ចប់ ហើយមូលហេតុពិតប្រាកដដែលបានកើតឡើងគឺជាឧប្បត្តិហេតុ»។
ប្រភពបានបន្ថែមថា មូលហេតុពីរនៃឧបទ្ទវហេតុនេះត្រូវបានកំណត់គឺ៖ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល ហើយឧទ្ធម្ភាគចក្របានផ្ទុកទម្ងន់លើស ដែលនាំឱ្យធ្លាក់លើភ្នំមួយ ខណៈការស៊ើបអង្កេតបង្ហាញថា ឧទ្ធម្ភាគចក្រនេះដឹកមនុស្សលើសពីរនាក់ដែលលើសពីសមត្ថភាពដែលពិធីសារសន្តិសុខអនុញ្ញាត។ នេះបើតាមប្រភពពី Fars ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Sayyid Ebrahim Raisolsadati ដែលគេស្គាល់ច្បាស់ថា Ebrahim Raisi គឺជាអ្នកនយោបាយអ៊ីរ៉ង់ ដែលបានក្លាយជាប្រធានាធិបតីទីប្រាំបីនៃប្រទេសអ៊ីរ៉ង់ស្នងតំណែងដ៏មានសក្តានុពលពីមេដឹកនាំកំពូល Ayatollah Ali Khamenei ចាប់ពីឆ្នាំ២០២១ រហូតដល់គាត់បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចកាលពីខែឧសភាឆ្នាំ ២០២៤នៅតំបន់ភ្នំក្បែរព្រំដែន Azerbaijan៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


