ព័ត៌មានអន្ដរជាតិ
២៥នាក់ស្លាប់និងរាប់ពាន់នាក់ជម្លៀសចេញក្នុងទឹកជំនន់នៅភាគខាងត្បូងឥណ្ឌា
មនុស្សយ៉ាងតិច២៥នាក់បានស្លាប់ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងមូសុងដ៏ខ្លាំងនៅក្នុងរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅជំរុំសង្គ្រោះបណ្តោះអាសន្ន។ យោងសារព័ត៌មាន Al Jazeeraនៅថ្ងៃទី៣ខែសីហានេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃអាជ្ញាធររដ្ឋ Telangana បានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា ប្រកាសទឹកជំនន់ជាគ្រោះមហន្តរាយជាតិ ហើយរហូតមកដល់ពេលនេះ មនុស្សប្រហែល៣៨០០នាក់ត្រូវបានជួយសង្គ្រោះនៅរដ្ឋTelangana និងបានផ្លាស់ទៅជំរំសង្គ្រោះ។ លើសពីនេះ កងកម្លាំងអាកាសឥណ្ឌាក៏បានហោះហើរជួយសង្គ្រោះមនុស្សជាង ២០០ នាក់ និងជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០ តោនទៅកាន់រដ្ឋនេះ។
គួរបញ្ជាក់ថា ភ្លៀងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនចំនួននៃព្រឹត្តិការណ៍អាកាសធាតុកាន់តែខ្លាំងនិងញឹកញាប់ ជាពិសេសប្រទេសឥណ្ឌានៅក្នុងឆ្នាំនេះបានជួបប្រទះនូវបញ្ហាទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន។

កាលពីសប្តាហ៍មុន មនុស្សយ៉ាងហោចណាស់២៨នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល៣ថ្ងៃនៅក្នុងរដ្ឋ Gujarat ភាគខាងលិច សាលារៀននៅក្នុងផ្នែកខ្លះនៃស្រុក Kutch ត្រូវបានបិទ ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ។ កាលពីខែមុន នៅរដ្ឋ Tripura ភាគឦសាន ទឹកជំនន់ និងការបាក់ដីបានសម្លាប់មនុស្សជាង២០នាក់។
ជាមួយគ្នានេះប្រទេសជិតខាងបង់ក្លាដែស ដែលជាខ្សែទឹកពីប្រទេសឥណ្ឌា ក៏បានជួបប្រទះនឹងគ្រោះទឹកជំនន់ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤០ នាក់ក្នុងខែសីហា និងមានអ្នកស្រុកជិត ៣០០០០០ នាក់កំពុងជ្រកកោននៅក្នុងជម្រកសង្គ្រោះបន្ទាន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


